ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ព្រមទាំងថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ បានជាអធិបតីក្នុងកិច្ចប្រជុំ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំខេត្តព្រៃវែង

ឯកឧត្តម ជា សុមេធី និងឯកឧត្តម អ៊ុង សាមី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជាអធិបតីក្នុងកិច្ចប្រជុំ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំនៃសាលាខេត្តព្រៃវែង។ ឯកឧត្តម ជា សុមេធី សូមសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ព្រមទាំងគណៈប្រតិភូទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង នាពេលនេះ។ ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានដាក់ចេញនូវទិសដៅក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” អោយបានមុីងម៉ាត់ ក្នុងគោលបំណងផ្សព្វផ្សាយនូវគោលនយោបាយ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ញា ប៊ុនថន ប្រធានមន្ទីរអញ្ជើញ ដឹក​នាំ​ប្រជុំប្រចាំ​ត្រីមាសរបស់​ក្រុម​ការ​ងារ​ពិសេស​លុបបំបាត់​ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត

(កំពត) ៖ ថ្ងៃទី ២៨  ខែមីនា  ឆ្នាំ២០២៣ ឯកឧត្តម​វេជ្ជបណ្ឌិត​ ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​បានអញ្ជើញ ដឹក​នាំ​ប្រជុំប្រចាំ​ត្រីមាសរបស់​ក្រុម​ការ​ងារ​ពិសេស​លុបបំបាត់​ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត​ ដែលមានការចូល​រួម​ពីលោក​វេជ្ជបណ្ឌិត​ មាស​ ថា​ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ នៅសាល​ប្រជុំ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត​ ។

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ និងសម្ភារមួយចំនួន ចុះសួរសុខទុក្ខ សមាជិក ដែលជួបគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន!

នាល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកសម្ភារចាំបាច់មួយចំនួន រួមនឹង អំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ធូ សាវ៉ន សមាជិកមន្ទីរ កសាងកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជួបទុក្ខដោយសារអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។  ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន ៤លានរៀល, ស័ង្គសី ៥០សន្លឹក, អង្ករ ០៤ការុង, ទឹកសុទ្ធ ០៦កេស, ភេសជ្ជៈប៉ូវកម្លាំងចំនួន ០២កេស, ទឹកក្រូច ០១កេស, ទឹកដោះគោ ០១កេស,

Read more
ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស!

នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ព្រមទាំងភេសជ្ជៈចម្រុះសរុប១០០កេស ទៅចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងពិធីនោះដែរ ដោយមានការសំណូមពរផ្ទាល់ពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស នៃខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានជួយក្រាលការ៉ូឡានៅទីធ្លាដងទង់ជាតិទំហំ២៤០ម៉ែត្រក្រឡា និងឧបត្ថម្ភថ្មមិចចំនួន ០៣រថយន្ត ដើម្បីចាក់ក្នុងទីធ្លាសាលារៀន ថែមទៀតផង។  នាឱកាសនោះ ឯកឧត្តម ក៏បាននាំយកទឹកសុទ្ធ និងទឹកភេសជ្ជៈចម្រុះក្លាស្សេចែកជូនដល់ក្រុមការងារចូលរួម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមថ្នាក់រៀននីមួយៗ ក្នុងវិទ្យាល័យទាំងអស់សរុបចំនួន៧៥៨នាក់បានបរិភោគគ្រប់ៗគ្នា ។ បន្ទាប់មក ឯកឧត្តម រ័ត្ន

Read more