ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ពាក្យស្លោក “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា ក្នុងគ្រាលំបាក” ជាតម្លៃស្នូលក្នុងក្រុម អតីតមិត្តរួមជំនាន់សាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០!

ភ្នំពេញ%រយៈកាលជិត១០ឆ្នាំចុងក្រោយកន្លងមកនេះ អតីតសិស្សសាលាបាក់ទូកទសវត្សឆ្នាំ១៩៨០មួយក្រុម ដែលផ្តួចផ្តើមប្រមូលផ្តុំឡើងតាមរយៈចងក្រងក្រុម ក្នុងប្រព័ន្ធWhatsApp និង Telegram ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើសកម្មភាពជាគំរូល្អៗជាច្រើន ក្នុងការជួយគ្នាទៅវិញទៅមក ជួយកសាងសមិទ្ធិផលក្នុងសាលា ជួយដល់អតីតលោកគ្រូអ្នកគ្រូ និងតែងប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូជារៀងរាល់ឆ្នាំ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែលើកឡើងថា ការប្រមូលផ្តុំបង្កើតជាក្រុមអតីតមិត្តរួមជំនាន់សាលាបាក់ទូកនេះ គឺក្នុងគោលបំណង រំឭកនូវអនុស្សាវរីយ៍ចាស់ៗដែលធ្លាប់មានជាមួយគ្នា និងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក នៅពេលដឹងថាមានមិត្តណាជួបការលំបាកហើយខ្វះលទ្ធភាព ម្នាក់ៗក្នុងក្រុមតែងរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់មិត្តដើម្បីដោះស្រាយការលំបាក ដោយឡែកចំពោះ អតីតលោកគ្រូអ្នកគ្រូ គឺអតីតមិត្តរួមជំនាន់សាលាបាក់ទូកក្នុងវ័យបច្ឆិមមួយក្រុមនេះ តែងតែយកចិត្តទុកដាក់ ជួយដោយស្មើភាពគ្នា ប្រកបដោយមនោសញ្ចេតនាគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដោយមិនគិតថាពួកគាត់មានលទ្ធភាពឬមិនមានលទ្ធភាពនោះឡើយ ហើយកាយវិកាទាំងនេះ គឺតែងតែធ្វើជាប់ជាប្រចាំ មកជិត១០ឆ្នាំហើយ ស្របតាមពាក្យស្លោកក្រុមដែលបង្កើតឡើងរួមគ្នាថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ដែលពាក្យស្លោកនេះត្រូវបានលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ទុកថាគឺជាតម្លៃស្នូលរបស់ក្រុមអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក្នុងទសវត្សឆ្នាំ១៩៨០។ ចុងក្រោយនេះ មានមិត្តម្នាក់ឈ្មោះ កង ចំរើន បានធ្លាក់ខ្លួនឈឺធ្ងន់ជាច្រើនសា ត្រូវបានមិត្តភក្តិរួមជំនាន់ នាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន

Read more
ព័ត៌មានស៊ើបអង្កេត

ឈ្មួញរកសុីឈើក្នុងខេត្តក្រចេះកំពុងតែសម្បាយ ដឹកផលអនុផលព្រៃឈើជាខ្លាំងដោយសម្ថកិច្ចជំនាញអសម្ថភាពក្នុងការបង្រ្កាប

  IMG_5905ខេត្តក្រចេះ ៖ ឈ្មួញរកស៊ីឈើដ៏ល្បីល្បាញជាយូរឆ្នាំចំនួន៤រូបនៅខេត្តក្រចេះរួមមាន : ទី១ឈ្មោះ សឿង ឡុង រស់នៅភូមិដងទង់ ឃុំអាចេន ស្រុកសំបូរ ខេត្តក្រចេះ , ទី២ឈ្មោះ លោកមុន្នី , ទី៣ឈ្មោះ លោកអុង ទី៤លោក ផលវែង ដែលឈ្មួញទាំង៤រូបនេះត្រូវគេស្គាល់ថា គឺជាមន្ត្រីយោធា ហើយមហាជនជាច្រើននៅខេត្តក្រចេះស្គាល់យ៉ាងច្បាស់ថា គឺជាឈ្មួញរកស៊ីឈើដុះស្លែដ៏ល្បីល្បាញជាច្រើនឆ្នាំមកហើយ និងមានការកាក់កបជាខ្លាំង ហើយគ្មានសមត្ថកិច្ចណា ឬមន្ត្រីជំនាញណាហ៊ានធ្វើការបង្ក្រាបជំនួញរកស៊ីឈើរបស់គាត់ឡើយមិនដឹងថា លោកសានសុវិជ្ជា រួមទាំង មន្ត្រីជំនាញ និងសមត្ថកិច្ចផ្សេងទាំងនោះទទួលបានលាភសក្ការៈពីឈ្មួញទាំងនោះឬយ៉ាងណាទេ ទើបបណ្តោយឲ្យឈ្មួញទាំង៤រូបនេះ រកស៊ីឈើ និងធើ្វការដឹកជញ្ជូនតាមអំពើចិត្តមិនញញើតសមត្ថកិច្ចដូច្នេះ?។ ជាក់ស្តែងនៅយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង ៧ និង៤១នាទី ឃើញមានការដឹកឈើទាំងរម៉កនិងឡាន បើតាមប្រភពអះអាងថា ឈើទាំងនោះបានដឹកចេញពីចំណុចព្រៃឡង់ ដោយឆ្លងកាត់ស្នាក់ការបរិស្ថាន និងស្នាក់ការជាច្រើនកន្លែងទៀត និងបានដឹកឆ្លងកាត់ត្រាំដុំយកមកស្តុកទុកនៅផ្ទះបន្ទាប់មកទើបដឹកយកទៅលក់ឲ្យឈ្មួញបន្ត។ បើតាមប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈើឈ្មោះ សឺង ឡុង , ឈ្មោះ លោកមុន្នី ឈ្មោះ លោកអុង

Read more
ព័ត៌មានជាតិ

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព  ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រូមទាំងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុកទាំង ១៣  ច្រើនកុះករ។  ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានប្រសាសន៍សូមសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះការយកចិត្តទុកដាក់ការ អនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរ អង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ ក្នុងរយៈពេល កន្លងទៅនេះ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងបានធ្វើឲ្យខេត្តព្រៃវែង មានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាប្រឈមនានា និងសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោល នយោបាយដឹកនាំដ៏ត្រឹមត្រូងរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ជាពិសេសការទប់ស្ដាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងការចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ ទទូលបាននូវជោគជ័យ និងសម្រេចតាមផែនការ។ 

Read more