ព័ត៌មានជាតិ

ឯឧត្តម ជា សុមេធី និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានអញ្ជើញ ជាអធិបតីក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃ

ព្រៃវែង% ឯឧត្តម ជា សុមេធី  និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានជាអធិបតីក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃ ជូនដល់សកម្មជនយុវជនវាគ្មិនគណបក្ស និងសកម្មជនយុវជនជាក្រុមការងារគ្រប់គ្រងបណ្តាញពត៌មានសង្គមក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តព្រៃវែង ដោយមានសមាសភាពចូលរួមនៃវគ្គបណ្តុះបណ្តាលនេះ សរុបចំនួន៦៣៣នាក់ ដែលប្រព្រឹត្តទៅនៅមន្ទីរគណបក្សខេត្តព្រៃវែង។ សូមបញ្ជាក់ថា កម្មវិធីនេះ មានបំណងធានាឱ្យយុវជនវ័យក្មេងដែលជាសកម្មជនយុវជនគណបក្សទាំងអស់ ប្រឹងប្រែងសិក្សា និងក្រេបជញ្ជក់ចំណេះដឹងពីវាគ្មិនដែលបានមកបណ្តុះបណ្តាល ដើម្បីទទួលបានសមត្ថភាពគ្រប់គ្រាន់ ក្នុងការយល់ដឹងអំពីទិដ្ឋភាពសង្គម មានសមត្ថភាពវិភាគ និងវាយតម្លៃព្រឹត្តិការណ៍សង្គម ជាពិសេស ក្នុងការឆ្លើយបំភ្លឺ បកស្រាយឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ គុណធម៌ ក្នុងនាមជាសមាជិកបក្សកាន់អំណាចដែលមានភាពចាស់ទុំក្នុងរឿងនយោបាយ។ ខ្ញុំបាទ ក៏បានប្រគល់ជូនសម្ភារៈ ថវិកា និង​កុំព្យូទ័រ​ ដល់ក្រុមការងារយុវជនគណបក្សតាមក្រុងស្រុកទាំង១៣ ផងដែរ។ សូមថ្លែងអំណរគុណ ដល់គណ:អធិបតី និងសមាជិក សមាជិកា​នៃអង្គពិធីទាំងមូល ដែលបានចំណាយពេលដ៏មានតម្លៃមកចូលរួមវគ្គបណ្តុះបណ្តាលនាពេលនេះ និងសូមអញ្ជើញពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមជួបប្រទះនូវពរទាំង៤ប្រការគឺ

Read more