ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុញ្ញាតឲ្យអតីតនាយអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចូលជួបសម្តែងការនឹករលឹក!

ភ្នំពេញ%ដោយមានការស្នើសុំពីអតីតនាយអាវុធហត្ថក្រោមឱវាទនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ អតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានចូលសោធននិវត្តន៍ ក្នុងឆ្នាំ២០២៣នេះ ក៏ដូចជា អ្នកដែលបានចូលនិវត្ត ក្នុងអំឡុក ការរីករាល នៃជំងឺកូវីដ១៩ ចូលជួបសម្តែងការនឹករលឹក និងរំលឹកពីអនុស្សាវរីយ៍មួយចំនួន កាលពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មុនពេលលោកផ្លាស់មកទទួល តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣។ ក្នុងនាមធ្លាប់ជាមេបញ្ជាការផ្ទាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយ ឥតឧបមា ដែលបានជួបជាមួយ អតីតនាយអាវុធហត្ថក្រោមឱវាទរបស់លោកគ្រប់គ្នា ដោយលោកបានសំណេះសំណាលសួរសុខទុក្ខទាំងសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ព្រមទាំងបង្ហាញនូវក្តីនឹករឭកយ៉ាងជ្រាលជ្រៅ ទាំងចំពោះនាយទាហានដែលបានចូលនិវត្តន៍ហើយ ទាំងអ្នកដែលកំពុងនៅបម្រើការងារ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលធ្លាប់មានអនុស្សាវរីយ៍រួមសុខរួមទុក្ខជាមួយគ្នាយ៉ាងច្រើនក្នុងរយៈកាលកន្លងមក។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានណែនាំ ដល់ នាយទាហាន

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

រសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កិច្ចខិតចំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានធ្វើឱ្យកម្ពុជាឈានដល់ដំណាក់កាលថ្មី គឺការបង្កើតពូជស្រូវថ្មី ដោយខ្លួនឯង ធានាទិន្នផលខ្ពស់ និងធន់អាកាសធាតុ។សម្តេចតេជោបានមានប្រសាសន៍ជំរុញឱ្យខិតខំកែច្នៃផ្ទៃដីទំហំមួយហិកតា ដែលអាចចិញ្ចឹមមនុស្ស​បាន៥-១៥ នាក់យ៉ាងតិច ខណៈមនុស្សកាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងធ្វើស្រែឱ្យបានពីរដងក្នុងមួយឆ្នាំ លើផ្ទៃដីប្រមាណ៣លានហិកតា ឱ្យទទួលផលប្រាំមួយលានហិកតាក្នុងមួយឆ្នាំ។ នៅថ្ងៃនេះ សម្ដេចតេជោ បានមានប្រសាសន៍ជំរុញឱ្យមានការស្រាវជ្រាវពូជដំណាំនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឱ្យស្របជាមួយនឹងការប្រែប្រួលអាកាសធាតុ។ ហើយនៅថ្ងៃនេះ សម្ដេចបានផ្ដាំផ្ញើទៅរដ្ឋមន្ត្រីក្រោយៗ ឬនាយករដ្ឋមន្ត្រីក្រោយៗ ត្រូវរក្សា​ការពារ​ទីតាំងរបស់វិទ្យាស្ថាន ស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ឱ្យខាងតែបាន ដោយមិនឱ្យនរណាមកប៉ះពាល់ឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យផលិតពូជ​ស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់​តាម​តម្រូវការទីផ្សារទាំង ក្នុងស្រុក និងក្រៅប្រទេស។សម្ដេចក៏ប្រកាសដាក់ខេត្តចំនួន៤

Read more
ព័ត៌មានជាតិ

លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍pnn ប្រចាំខេត្តស្ទឹងត្រែង បានទទួលមរណភាពហើយ

(ស្ទឹងត្រែង)៖ ដោយស្ថានភាពអាការៈធ្ងន់ធ្ងរពេក នឹងត្រូវបញ្ជូនពីវៀតណាម ឱ្យវិលត្រឡប់មកលំនៅដ្ឋានវិញ។ លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានទូរទស្សន៍pnn ប្រចាំខេត្តស្ទឹងត្រែង បានទទួលមរណភាព កាលពីវេលាម៉ោង៩យប់ទី២៤.០៣.២០២៣។ ការទទួលមរណភាពនេះ បន្ទាប់ពីលោក ឡន វណ្ណា ជួបឧបទ្ទវហេតុដើរថតភ្លេចខ្លួន ។ ធ្លាក់ចូលអណ្ដូងជម្រៅជិត៤០ម៉ែត្រ នៅក្នុងដីចម្ការ មួយកន្លែង ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ បណ្ដាលឱ្យរបួសធ្ងន់ធ្ងរ។ សេចក្ដីរាយការណ៍ថាៈ នៅមុនពេលកើតហេតុលោក ឡន វណ្ណា និងក្រុមគ្រួសារ បានទៅសម្រាក នៅដីចម្ការរបស់ខ្លួនត្រង់ចំណុចកើតហេតុ។ ក្នុងនោះរូបលោក បានដើរថតរូបភាពជុំវិញដី ចៃដន្យក៏ជួបហេតុការណ៍ ធ្លាក់ចូលអណ្ដូងចាស់ ពុំមានទឹក ដែលមានជម្រៅប្រហែល៣០ ទៅ៤០ម៉ែត្រ។ បណ្ដាលឱ្យលោករងរបួសធ្ងន់ ហើយត្រូវក្រុមគ្រួសារ នឹងសមត្ថកិច្ចបានជួយស្រង់រូបលោកចេញពីអណ្ដូង។ រួចបន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ។ ប៉ុន្តែដោយស្ថានភាពអាការៈធ្ងន់ធ្ងរពេកលោក ឡន វណ្ណា ត្រូវបានក្រុមគ្រូពេទ្យឱ្យបញ្ជូនត្រឡប់មកផ្ទះវិញ នឹងបានទទួលមរណភាព នៅវេលាម៉ោងខាងលើតែម្ដងទៅ៕

Read more