ព័ត៌មានជាតិ

លោក អ៊ុក សេរីវុធ លើកឡើងថា ប្រជាជនគ្រប់រូប ត្រូវមានកាតព្វកិច្ចជាចាំបាច់ក្នុងការរួមចំណែកការពារវប្បធម៌ ដោយឈរ លើមូលដ្ឋាននៃ ការអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស

ព្រៃវែង៖ លោក អ៊ុក សេរីវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា ចរន្តនេះជៀសមិន ផុតពីការហូរចូលនៃសិល្បៈវប្បធម៌បរទេសទាំងវិជ្ជមាន និងអវិជ្ជមានមកក្នុងប្រទេសយើងឡើយ ដែលប្រការ នេះតម្រូវឲ្យប្រជាជនយើងគ្រប់រូប ត្រូវមានកាតព្វកិច្ចជាចាំបាច់ក្នុងការរួមចំណែកការពារវប្បធម៌ ដោយឈរ លើមូលដ្ឋាននៃ ការអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសនេះការប្រារព្ធពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៥ ឆ្នាំ ២០២៣ ក្រោមប្រធានបទ(យុវជនដើម្បីវប្បធម៌ជាតិ) នាថ្ងៃទី  ២២ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង។  លោក អ៊ុក សេរីវុធ ប្រធានមន្ទីរ បន្តថា៖ យើងទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោកកំពុងអនុវត្តនយោបាយ សកលភាវូបនីយកម្ម ស្របគ្នានេះដែរ ប្រទេសក្នុងសហគមន៍អាស៊ាន ក៏កំពុងធ្វើសមារហណកម្មលើគ្រប់ វិស័យ និងដោយឡែកលើវិស័យសិល្បៈវប្បធម៌សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរៀងៗខ្លួន។  ដោយហេតុនេះហើយ ទើបរាជរដ្ឋ ភិបាលបង្កើតទិវាវប្បធម៌ជាតិ ៣ មីនា នេះឡើងចំនួន ២៤ លើករួចមកហើយ ហើយឆ្នាំនេះទៀតសោទ គឺជាឆ្នាំ

Read more