ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត

(ភ្នំពេញ)ចេញផ្សាយ ថ្ងៃទី 21 ខែមិនា ឆ្នាំ2023 ភ្នំពេញ៖នារសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធកម្មវិធីបិទការប្រកួត ដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពី សំណាក់ ឯកឧត្តម លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស ដ៏ទៃទៀតយ៉ាងច្រើនកុះករ។ លទ្ធផលនៃការប្រកួតក្នុងចំណោមក្រុមកីឡាតំណាង០៩ក្រុងស្រុក នៃខេត្តបន្ទាយមានជ័យ ម្ចាស់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករ ស្រុកម៉ាឡៃ, លេខ២ បានទៅលើក្រុមកីឡាករ ក្រុងសិរីសោភ័ណ

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស !

នារសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស បាននាំយកនូវអំណោយ ចំនួន០៧មុខ ដែលរួមមាន៖ ភេសជ្ជះប៉ូវកម្លាំង Zorus ចំនួន ២,០០០ កេស, ទឹកសុទ្ធ ចំនួន ១,០០០ យួរ, សាប៊ូម្សៅ ចំណុះ ៤០០g ចំនួន ២០០ ការុង, សាប៊ូដុសខ្លួន ចំណុះ 1L ចំនួន ១០០ កេស, សាប៊ូកក់សក់ ចំណុះ 500ml ចំនួន ១០០ កេស, ថ្នាំដុសធ្មេញ ចំណុះ 150ml ចំនួន ១០០ កេស, ធូបមូស ចំនួន ១០០ កេស ដែលគិតជាទឹកប្រាក់សរុបស្មើនឹង ចំនួន ៤១,៨៥០$ មកប្រគល់ជូនអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ

Read more