ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តមេលប់ ឃុំរការ ស្រុកពារាំង

ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធបតីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តមេលប់ ដែលស្ថិតនៅ ភូមិមេលប់ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកពារាំង និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។  សម្ដេចបានមានប្រសាសន៍ កោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។  សម្តេចក្រឡាហោម មានប្រសាសន៍ នែនាំអោយរដ្ឋបាលស្រុកបង្កើតរេទិការសាធារណៈ ដើម្បីស្តាប់អំពីតម្រូវការ បញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋ យកមកធ្វើការដោះស្រាយ ជូនគាតបានទាន់ពេលវេលា។  សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា៖ ត្រូព្យាយាមដោះស្រាយវិវាតក្រៅប្រពន្ធតុលាកាអោយបានច្រើនតាមដែលអាចធ្វើបាន ព្រោះថាការដោះស្រាយក្រៅប្រពន្ធតុលាការគឺមានសារៈប្រយោជន៍ច្រើនណាស់ សម្រាបប្រជាពលរដ្ឋ

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាព​សាងសង់វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនីសឹងពោធិ៍សាត់១រួចហើយនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើដំណើរមកកាន់កន្លែងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ និងជួបកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅការដ្ឋាននេះផងដែរ។ សូមជម្រាបថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។ បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគរួចមក ក្រុមហ៊ុនបានខិតខំ​ស្វែង​រក​ប្រភពទុនវិនិយោគ និងក្រុមហ៊ុនដៃគូសាងសង់ដែលមានបទពិសោធន៍​ខ្ពស់ ដោយបានជ្រើសយកក្រុមហ៊ុន Power China មកពីប្រទេសចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់គម្រោងវារីអគ្គិសនីនៅកម្ពុជានាពេលកន្លងមក។ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានចាប់ផ្តើមដំណើរការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន បានយកចិត្តទុកដាក់សាងសង់ និងសម្រេចបានលទ្ធផលមួយចំនួនរួមមាន បោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ៥៦៦ហិកតា, កាប់ឆ្ការព្រៃនៅទីតាំងសំខាន់ៗរបស់គម្រោងលើផ្ទៃដីទំហំ ៥៦៦ហិកតា ព្រមទាំងបានសាងសង់ផ្លូវចូលទៅកាន់ទំនប់ និងទីតាំងសំខាន់ៗរបស់គម្រោងសរុបជិត ៣៦គីឡូម៉ែត្រ។ គម្រោងកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់​ ព្រមទាំងដាក់ឱ្យដំណើរការ​នៅឆ្នាំ២០២៦ខាងមុខ៕

Read more