ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន និងសហការី ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោកយាយ​ មាស​ សារី​ ត្រូវ​ជាម្តាយ​បង្កើត​ ម្តាយក្មេក​ លោក​ សោ​ សាមឌី

  (កំពត) ៖ថ្ងៃទី៩  ខែមីនា  ឆ្នាំ២០២៣ លោក​ជំទាវ​ យូ​ សុគន្ធ​ អភិបាលរង​ខេត្តកំពត​,ឯកឧត្តម​វេជ្ជបណ្ឌិត​ ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​ អមដំណេីរ​ដោយ​លោក​/លោក​ស្រី​ អនុប្រធាន​មន្ទីរ​ ប្រធាន​ការិយាល័យ​ និង​​មន្ត្រី​នៅមន្ទីរ​សុខាភិបាល​ខេត្ត​កំពត​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោកយាយ​ មាស​ សារី​ ត្រូវ​ជាម្តាយ​បង្កើត​ ម្តាយក្មេក​ លោក​ សោ​ សាមឌី​ ,លោក​ ណាវ​ រ៉េត​ ប្រធានការិយាល័យ​រដ្ឋ​បាល​របស់​មន្ទីរ​បានទទួល​មរណភាព​នៅ​ព្រះជន្ម​៨២ឆ្នាំ​ ដោយជរាពាធ​ វេលា​ម៉ោង​ ១១:២០នាទី សពដំកល់នៅភូមិពោធិ ឃុំបន្ទាយមាសខាងកេីត ស្រុកបន្ទាយមាសខេត្តកំពត។

Read more
ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តកំពត ចូលរួមក្នុងសកម្មភាព ពិនិត្យនិងព្យាបាលជំងឺភ្នែក ជូនប្រជាជន ឥតបង់ថ្លៃ ដោយក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរ

(កំពត) ៖ ថ្ងៃ០៣ រោច ខែ ផល្គុន ឆ្នាំ ខាល ព.ស.២៥៦៦     ត្រូវនឹង ថ្ងៃទី ០៩  ខែមីនា  ឆ្នាំ២០២៣ លោកឱសថ.លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលតំណាង ឯកឧត្តមវេជ្ជ.ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានអមដំណើរលោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត ចូលរួមក្នុងសកម្មភាព ពិនិត្យនិងព្យាបាលជំងឺភ្នែក ជូនប្រជាជន ឥតបង់ថ្លៃ ដោយក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរ KHMER SIGH FOUNDATION ដឹកនាំដោយ លោក​ សៅ​ វណ្ណសិរីវុទ្ធ​​ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រម៉ាញ់​ និងនេសាទ​ ព្រមទាំងមានការចូលរួមពីរដ្ឋបាលស្រុកកំពង់ត្រាច  កម្មវិធីនេះសហការ និងឧបត្ថម្ភដោយឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត  សូមបងប្អូនអញ្ជើញមកកុំបីខាន សំរាប់ ថ្ងៃនេះទី០៩ ខែ មីនា ឆ្នាំ២០២៣ នៅបរិវេន សាលាព្រះបីតាជាតិ

Read more
ព័ត៌មានជាតិ

កុមារកំព្រាចំនួន ២៣១ នាក់ នៅក្នុងខេត្តព្រៃវែងបានទទួលជាសម្ភារៈសិក្សា និងអាហារមួយពេល យ៉ាងឆ្ងាញ់ពិសារពីឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ តែងតែយកចិត្តទុកដាក់ដល់ ក្មួយៗកុមារកំព្រា ទាំងអស់ក្នុងខេត្តព្រៃវែង ដែលមានចំនួន ៥ មណ្ឌល មានកុមារកំព្រាចំនួន ២៣១ នាក់ ដែលឯកឧត្តម និងលោកជំទាវ តែងតែផ្ដល់ជាសម្ភារៈសិក្សា រួមទាំងអង្ករ មី ត្រីខ និងថវិកាមួយចំនួនដល់កុមារកំព្រា ទាំងអស់នៅក្នុងខេត្តព្រៃវែងនេះ។ ដែលនេះជាការយកចិត្តទុកដាក់មួយដ៏ធំធេងរបស់ថ្នាក់ដឹកនាំខេត្តក្នុងការជួយសម្រួលទុក្ខលំបាកមួយចំនួនដល់ក្មួយៗ កុមារកំព្រា នៅក្នុងខេត្តព្រៃវែងនេះ ដែលការរៀបចំកម្មពិធីនាថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៣  នៅសាលាខេត្តព្រៃវែង។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បាន ផ្ដាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ឲ្យបានពូកែ ទោះបីជាខ្លួនកំព្រា ឪពុក ម្ដាយ ឬក៏ពិការក៏ដោយ ដោយមិនត្រូវបាក់ទឹកចិត្តអស់សង្ឃឹមនៅក្នុងជីវិតនោះទេ មានតែចំណេះដឹងទេដែលជួយយិតជួយយោងសន្ដោងឱ្យយើងផុតពីភាពអវិជ្ជា ខ្លាយខ្លួនជាមនុស្សមានចំណេះដឹងអភិវឌ្ឍន៍ខ្លួនជួយដល់សង្គមជាតិ និងខ្លួន នៅពេលអនាគត់។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ ក្មួយៗកុមារកំព្រាទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនព្រោះថាគ្រឿងញៀនធ្វើឲ្យយើងបាត់បង់អនាគត់ ខូចនៅសតិអារម្មណ៍ ព្រមទាំងប៉ះពាល់ដល់សង្គមជាតិទាំងមូល ដោយត្រូវធ្វើជាកូនល្អ សិស្សល្អ ក្មេងល្អ។ ក្នុងនោះដែរឯកឧត្តមក៏បានផ្ដល់ជាសម្ភារៈសិក្សាមាន កាតាប

Read more
ព័ត៌មានជាតិ

លោក ឌុច គន្ធា មានប្រសាសន៍ថា ស្ត្រីគឺជាមូលដ្ឋានគ្រឹះក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខជាលំដាប់

ព្រៃវែង៖ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្មោងខាងជើង បានមានប្រសាសន៍លើកឡើងថា ស្ត្រីគឺជាមូលដ្ឋានគ្រិះក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ដោយមិនអាចខ្វះស្រ្តីនោះទេ ដោយការលើកបែបនេះក្នុងឱកាស ដែលលោក អភិបាលរងខេត្ត បានរៀបចំ អបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិសិទ្ធនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ (ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល) ដែលមានស្ត្រីចូលរួមចំនួន ២០០ នាក់ ។ ដែលស្ថិតនៅភូមិព្រៃស្ទរ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី  ៧ ខែមីនា ឆ្នាំ ២០២៣ ។ លោក អភិបាលរងខេត្ត ក៏បានលើកឡើងអំពីជីវប្រវត្តិនៃការតស៊ូរបស់នារីយ៉ាងជូរចត់ដើម្បីទាមទារបាននូវសិទ្ធិសេរីភាពមកដល់នាពេលនេះដោយបាន ពិភពលោកទទួលស្គាល់ និងផ្ដល់សិទ្ធិពេញលេញ នៅក្នុងការងារ និងសង្គមជាបន្តបន្ទាប់។ ០៨ មីនា ជាថ្ងៃមហាសាមគ្គីតស៊ូរបស់ស្រ្តីពលករទូទាំងពិភពលោក ដើម្បីសេរីភាព ប្រជាធិបតេយ្យ ដោយភ្ជាប់នូវពាក្យស្លោកថា«មួយថ្ងៃធ្វើការប្រាំបីម៉ោង» «ធ្វើការស្មើគ្នា បៀវត្សរ៍ស្មើគ្នា» « ការពារសុខភាពមាតា

Read more