ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន បានអញ្ជើញចូលរួមសន្និបាតលើកទី៤២ របស់ក្រសួងសុខាភិបាល

(ភ្នំពេញ) ៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពតបានអញ្ជើញចូលរួមសន្និបាតលើកទី៤២ របស់ក្រសួងសុខាភិបាល ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត តំណាងក្រសួង ស្ថាប័ននានា លោក-លោកស្រីប្រធាននាយកដ្ឋាន មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អាជ្ញាធរឃុំ-សង្កាត់ មណ្ឌលសុខភាព ដៃគូអភិវឌ្ឍសុខាភិបាល និងភ្ញៀវជាតិ-អន្តរជាតិ សរុបចំនួន ៥៣១នាក់។ ពិធីសន្និបាតមានរយៈពេលពីរថ្ងៃ ពីថ្ងៃទី៦-៧ មីនា ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដែលនឹងបង្ហាញពីវឌ្ឍនភាពវិស័យសុខាភិបាលរយៈពេល ៥ឆ្នាំ និងលើកទិសដៅឆ្នាំបន្ត ព្រមទាំងពិភាក្សាលើការងារសំខាន់ៗ សំដៅពង្រឹងគុណភាពសេវាសុខាភិបាលនៅទូទាំងប្រទេស។

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២៖

នាព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារីនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៩នាក់ ព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាពចំនួន៤នាក់ សរុប៣៣នាក់ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ (៨ មីនា ១៩១១ – ៨ មីនា ២០២៣) ក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល” និងចូលរួមលើកស្ទួយដល់កិត្យានុភាពសម្រាប់នារីផងដែរ។ តម្លៃនៃការចូលរួមរបស់ស្ត្រី គឺមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បាននាំយកអំណោយអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន

Read more