ព័ត៌មានជាតិ

លោក ហេង សារ៉េន៖ ស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ

ព្រៃវែង៖ លោក ហេង សារ៉េន នាយកនៃវិទ្យាស្ថានក្រុងអង្គរ សាខាខេត្តព្រៃវែង បានមានប្រសាសន៍ថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏សំខាន់ សម្រាប់ ចូលរួមក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលលោកបាន រៀបចំទិវាសិទ្ធិនារី ៨ មីនា នៅពេលខាងមុខ ដែលការៀបចំធ្វើនេះនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ដោយមាននិស្សិតចូលរួមចំនួន ៥០០ នាក់ និងបានផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។  ក្នុងនោះដែរលោក ហេង សារ៉េន នាយកវិទ្យាស្ថានក៏បានលើកឡើងអំពីប្រវត្តិ នៃសិទ្ធិនារី ថា ផ្តើមចេញពីចលនាតស៊ូរបស់ស្ត្រីនៅសហរដ្ឋអាមេរិក កាលពីចុងសតវត្សទី ១៩ ក្នុងការរំដោះខ្លួនចេញពីការកេងប្រវ័ញ្ចនានានៅក្នុងវិស័យឧស្សាហកម្ម ស្ត្រីត្រូវបានគេទទួលស្គាល់ និងផ្ដល់សិទ្ធិពេញលេញ នៅក្នុងការងារ និងសង្គមជាបន្តបន្ទាប់។ ០៨ មីនា ជាថ្ងៃមហាសាមគ្គីតស៊ូរបស់ស្រ្តីពលករទូទាំងពិភពលោក ដើម្បីសេរីភាព ប្រជាធិបតេយ្យ ដោយភ្ជាប់នូវពាក្យស្លោកថា«មួយថ្ងៃធ្វើការប្រាំបីម៉ោង» «ធ្វើការស្មើគ្នា បៀវត្សរ៍ស្មើគ្នា» « ការពារសុខភាពមាតា និងទារក» ។ លោក

Read more