ព័ត៌មានសន្តិសុខសង្គម

ជនក្លែងជាអាវុធហត្ថ និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

​នៅថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៣​​ កម្លាំង​ការិយាល័យ​ប្រឆាំងបទល្មើស ព្រហ្ម​ទណ្ឌ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការជាមួយ​ កម្លាំង​មូលដ្ឋានអាវុធហត្ថ​ខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ នៅចំណុច​ ផ្ទះ​កោសជប់​ម៉ាស្សា​ ផ្លូវ​៣០​ម៉ែត្រ​ ភូមិ​ស្រែជំរៅ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ​សែន​ជ័យ ពាក់​ពន្ធ័​ករណី​ក្លែង​បន្លំ​ជា​កងរាជ​អាវុធហត្ថ​ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។ ជនសង្ស័យ ឈ្មោះ​ ស៊ី កប ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ បន្ទប់ជួល ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ បានក្លែងពាក់ឯកសណ្ឋានអាវុធហត្ថ ដាក់ឈ្មោះថា ហេង​ សុភក្រ្ក​ និងពាក់សក្ក័​ ថ្នាក់​អនុសេនីយ៍​ឯក​ កាន់កាប់អាវុធខ្លី០១ដេីម ម៉ាក​K៥៤ លេខ១៩៥២ បង់០១ គ្រាប់០៧គ្រាប់ អាឌី​១គ្រឿង ស្រោម​កាំភ្លើង​០១ ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​វ៉េវ​ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​1JV-2940 ធ្វើសកម្មភាព ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានក្លែង​បន្លំ​

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេចពីស្នាដៃកូនប្រុស ដែលរួមចំណែកហ្វឹកហ្វឺនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ដ្រាលី!(Video inside)

មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលេចអំពីស្នាដៃកូនប្រុសបង្កើតរបស់ខ្លួន គឺលោកវរសេនីយ៍ឯក សៀ ទីន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈការយកចំណេះជំនាញ ដែលខ្លួនបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ដ្រាលី រួមផ្សំជាមួយបទពិសោធន៍របស់រាមច្បងអាវុធហត្ថ មកជួយហ្វឹកហ្វឺនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ការចេញមករំលេចអំពីស្នាដៃក្នុងការចូលរួមចំណែកដើម្បីហ្វឹកហ្វឺនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ របស់កូនប្រុស ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើឡើងស្របពេលដែលសមាជិកដែលនៅក្រោមការគ្រប់គ្រងដឹកនាំ និងទទួលបានការហ្វឹកហ្វឺនផ្ទាល់ជាប់ជាប្រចាំ ពីកូនប្រុសច្បងរបស់លោក បានរៀបចំកម្មវិធីរំលឹកខួប នៃការបង្កើតក្រុមពួកគេ ដែលមកទល់ពេលនេះ មានរយៈពេល៨ឆ្នាំហើយ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «សមាជិកដែលនៅក្រោមការគ្រប់គ្រងដឹកនាំ និងទទួលបានការហ្វឹកហ្វឺនផ្ទាល់ជាប់ជាប្រចាំ ពីកូនប្រុសច្បងរបស់ខ្ញុំ បានរៀបចំកម្មវិធី រំលឹកខួប នៃការបង្កើតក្រុមពួកគេ ដែលធ្វើឲ្យខ្ញុំឃើញហើយ ហាក់ភ្ញាក់បន្តិចថា ពេលវេលាពិតជាដើរលឿនមែន។ គិតៗទៅ គឺរយៈពេល៨ឆ្នាំមកហើយ ដែលកូនប្រុសច្បងរបស់ខ្ញុំ បានយកចំណេះជំនាញ ដែលខ្លួនបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី មករួមផ្សំជាមួយបទពិសោធន៍រៀមច្បង ជួយធ្វើការហ្វឹកហ្វឺនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ»៕ IMG_5386

Read more