ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា អ្នកសារ ព័ត៌មានដែលផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវ ក្រោះយ៉ាងសំខាន់។ ថ្លែងក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងគន្លឹះក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃ ទី០៣ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានថ្លែងថា «ជាសិទ្ធិ អ្នកណាក៏អាចធ្វើជាអ្នកកាសែត ឬបួសជាសង្ឃបានដែរ តែពេលបានហើយត្រូវតែអនុវត្តន៍ឱ្យបាននូវវិជ្ជាជីវៈ និងក្រមសីលធម៌ របស់ខ្លួន» ដូចនេះអ្នក កាសែតគ្រប់រូបត្រូវយល់ឱ្យបានច្បាស់ ថាអ្វីទៅគឺជាតួនាទី អ្វីជាសិទ្ធិឯកជន អ្វីគឺជាក្រ មសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានលើកឡើងថា ស្របតាមការណែនាំរបស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីជំនួបជា មួយអ្នកសារព័ត៌ មានដូច្នេះទើបក្រសួងព័ត៌មាន រៀបចំធ្វើសិក្ខាសាលា ដល់អ្នកកាសែត អនឡាញ ដើម្បីបានបង្កើនវិជ្ជាជីវៈ ក៏ដូចជាបង្កើននូវសមត្ថភាព និងកិត្យានុភាពរបស់ អ្នកកាសែតអនឡាញ ដើម្បីឱ្យស្របតាមការរីកចម្រើន

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត់ ជម្រុញឲ្យមន្ទីរអង្គភាព និងអាជ្ញារធរ ត្រូវយកចំនុចខ្វះខាតរបស់ខ្លួន ទាំងអស់ ដែអនុវត្តកន្លងមកត្រូវខិតខំបំពេញឲ្យកាន់តែប្រសើឡើង

ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានា របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំ និងអនុវត្តកន្លងមក ដើម្បីរួមគំនិត មតិយោបល់ដើម្បីធ្វើការដោះស្រាយនៅបញ្ហាដែលខ្វះខាតទាំងអស់នោះធ្វើយ៉ាងណាដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យគាត់ទទួលបានសេវាទាំងអស់នោះបានទាន់ពេលវេលា និងពេញចិត្ត ដោការប្រជុំនេះធ្វើនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រៃវែង។  ក្រោយពីបានស្ដាប់នូវផែនការសកម្មភាពរបាយការណ៍ និងបញ្ហាប្រឈមមួយចំនួន ដែលបានលើកឡើងរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធនៅសកម្មភាពរបស់ខ្លួនដែលបានអនុវត្តកន្លងរួចមកនោះ។  ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បាន ថ្លែងកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារឲ្យកម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំ អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើ នាពេលកន្លងមក។  ក្នុងនោះដែរ ឯកឧត្តម ស្បោ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងចំណុចសំខាន់ៗ មួយចំនួន សម្រាប់ ឲ្យមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដោយឲ្យមន្ត្រីមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យនិងតាមដាន រាល់បញ្ហាសំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យគាត់ឲ្យបានទាន់ពេលវេលា។ ត្រូវតាមដាននិងក្តាប់ឲ្យបានរដ្ឋភាពបាសកម្មទាំងឡាយមួយចំនួនជាពិសេសការអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាពបានល្អប្រសើជូនបងប្អូនប្រជាពលរដ្ឋានមូលដ្ឋាន។  កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានមានប្រសិទ្ធភាពខ្ពស់។  ត្រូវជម្រុញឲ្យបានល្អក្នុងការ ផ្តល់សេវាសាធារណៈគ្រប់ប្រភេទ និងគ្រប់ជ្រុងជ្រោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

Read more