ព័ត៌មានជាតិ

ឯកឧត្តម អភិបាលខេត្តព្រៃវែង ជម្រុញឲ្យអជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមថែរក្សា ផ្លូវសាធារណៈឲ្យបានគង់វង្សយូអង្វែង ដោយមិនត្រូវដឹកលើសទំងន់នោះទេ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា៖ ផ្លូវសាធារណៈទាំងអស់ដែលបានមកនេះមិនជាការងាយស្រួលនោះទេ ទម្រាំបានផ្លូវមួយខ្សែៗ ល្អ ស្អាត នេះ គឺចំណាយថវិការច្រើនណាស់ ដូច្នេះសូម អជ្ញាធរ រួមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាទាំងអស់គ្នាឲ្យបានគង់វង្សយូអង្វែង ដែលងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមកប្រកបដោយសុវត្ថភាព ចំណេញពេលវេលា ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលឯកឧត្តម និងលោកជុំទាវ ជា ផល្គុន ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួសុខទុក្ខ និងផ្តល់អំណោយដល់គ្រូសារក្រីក្រដែលមានជីវភាពខ្វះខាតចំនួន ២០០ គ្រួសារ នៃស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តទៀតថា ដោយបានការខិខំរបស់ថ្នាក់ខេត្ត ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានគៀងគរនូវគម្រោងធំៗ ចុះមកអភិវឌ្ឍន៍ កសាងនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកពាមជរនេះ ធ្វើយ៉ាងណាដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពរដ្ឋក្នុងការធ្វើដំណើរទៅមកប្រកបដោយ សុវត្ថភាពខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកត្រូវ ធ្វើការជំរុញ និងផ្សព្វផ្សាយដល់ម្ចាស់ទូកដរ ដែលប្រកបមុខរបរចំឡងពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសការចម្លងសិស្សសាលាទៅរៀនត្រូវមានអាវពោងសម្រាប់ឲ្យអ្នកធ្វើដំណើរនៅលើទូក ពាក់ឲ្យបានគ្រប់ៗគ្នាដើម្បីបង្ការទប់ស្កាត់ការគ្រោះថ្នាក់ជាយថាហេតុដែលកើតមានឡើង

Read more