ព័ត៌មានជាតិ

ផ្អើលអ្នករត់ការ ចង់បានតួនាទីមុខតំណែង នៅក្រុងអរិយក្សត្រ ដែលទើបបង្កើតថ្មី!

(កណ្ដាល)៖ ថ្លែងក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ចូលកាន់តំណែង អភិបាលរងស្រុកខ្សាច់កណ្ដាល នៅសាលាស្រុកខ្សាច់កណ្ដាល នាព្រឹកទី២៧.០១.២០២៣។ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថាៈមានការជ្រួល និងផ្អើលតែម្ដង ករណី អ្នករត់ការ ចង់បានតួនាទី និងកាន់មុខតំណែង នៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដែលទើបបង្កើតថ្មី។ ក្នុងនោះលោក ប៊ុន ផេង បានបង្ហើបថាៈ អ្នកខ្លះរត់ការ ដោយទៅជួបអ្នកនេះ ជួបអ្នកនោះ ពឹងអ្នកនេះពឹងអ្នកនោះឡើងជ្រួល។ លោក ប៊ុន ផេង ក៏បានសូមណូមពរ ដល់អ្នករត់ការទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ កុំព្យាយាមសុំជួបឯកឧត្ដមអភិបាលខេត្តខ្លាំងពេក ព្រោះឯកឧត្ដម រវល់ការងារច្រើន!។ បើតាមលោក ប៊ុន ផេង ការស្នើឱ្យរក្សាភាពស្ងៀមស្ងាត់នេះ គឺដើម្បីទុកឱ្យ គណៈអភិបាលខេត្តកណ្ដាល ជាអ្នកចាត់ចែងរៀបចំបញ្ជូនឈ្មោះទៅលើ ថាៈ អ្នកណាត្រូវធ្វើអី អ្នកណាត្រូវកាន់តួនាទីអី?។ ព្រោះអភិបាលខេត្តកណ្តាល លោក ស្គាល់មន្ត្រីក្រោមឱវាទច្បាស់ នរណាមានសមត្ថភាព អាចកាន់តួនាទីជាអភិបាលក្រុងអរិយក្សត្រ ក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង រួមនិងការិយាល័យពាក់ព័ន្ធនានា

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងភរិយា បានចូលរួមក្នុងពិធីជួបជុំសំណេះណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តន៍ជនមកពីបណ្តាស្រុកទាំង១៣

ព្រៃវែង% ឯកឧត្តម ជា សុមេធី និងភរិយា បានចូលរួមក្នុងពិធីជួបជុំសំណេះណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តន៍ជនមកពីបណ្តាស្រុកទាំង១៣ ដែលបានបំពេញបែបបទចូលនិវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ និងគណៈប្រតិភូអមដំណើរជាច្រើននាក់ទៀត នៅបរិវេណនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ ខ្ញុំបានធ្វេីការថ្លែងអំណរគុណ និងកោតសរសើរដល់បងប្អូនជានិវត្តន៍ជនទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ បន្សល់ទុកនូវ គំរូវិរភាពល្អៗ សម្រាប់ជាទុនដល់កូនចៅជំនាន់ក្រោយ ពិសេសបានបន្សល់ទុកនូវស្នាដៃបណ្តុះបណ្តាលនូវផ្នត់គំនិត សាមគ្គីភាព ឯកភាពផ្ទៃក្នុង កាន់ដៃគ្នាថែរក្សាបាននូវសុខសន្តិភាព ព្រមទាំងធ្វើដំណើររួមគ្នាកសាងបាននូវមូលដ្ឋាន ដែលរីកចម្រើនសម្បូរសប្បាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើសពីនេះ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមកថ្មីៗនេះបានគ្រប់ៗគ្នា ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបាននាំមុខឈ្នះលើសលុបដាច់លើបក្សផ្សេងៗ។ ខ្ញុំ និងភរិយា សូមគោរពជូនពរដល់លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងប្រតិភូអមដំណេីរ និងមន្ត្រីនគរបាលខេត្តព្រៃវែង ជាពិសេសនិវត្តន៍ជននៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារ

ដោយអនុវត្តតាមវិធានការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល និងអនុវត្តតាមការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារយោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារទាំងអស់បានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ (Sinovac) និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅបានឆាប់រហ័សទាន់សភាពការណ៍៕

Read more
ព័ត៌មានស៊ើបអង្កេត

សត្វខ្ទីង មួយវ៉ូងធំមានចំនួន14ក្បាលនៅក្នុងតំបន់ព្រៃឡង់គ្មានទីជម្រក(Video inside)

ក្រចេះ ថ្ងៃ ទី25មករាឆ្នាំ2023 វេលាម៉ោង05.58នាទីមានសាត្វខ្ទីងមួយវ៉ូងធំមានចំនួន14ក្បាល នៅក្នុងតំបន់ព្រៃឡង់ នៅចំណុចពន្លឺពេជ្រនឹងចំណុចកូល8ជ្រុងស្ថិតនៅក្នុងដែនជម្រកគ្រប់គ្រងរបស់បរិស្ថានកំពតគយ ក្នុងឃុំកំពុងចាមស្រុក សំបូរ ខេត្តក្រចេះគ្មានទីជម្រកដោយសារអ្នកមានលុយនឹងអ្នកមានអំណាចមួយចំនួនឃុបឃិតគ្នាកាប់ទន្រ្ទានដីព្រៃនឹងដាក់គ្រឿងចក្រឈួសឆាយដីព្រៃរាប់សិប្បហត្ថាដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានការរំខានទៅដល់អស់លោកមន្រ្តីបរិស្ថានណាម្នាក់ឡើយ។ការកាប់ទន្រ្ទានដីព្រៃ នឹង ឈួសឆាយដីព្រៃពលរដ្ឋបានដាក់ការសង្ស័យទៅលើមន្រ្តីបរិស្ថានកំពតគយប្រហែលមានការឃុបឃិតគ្នាជាមួយនឹងក្រុមឈ្មួញហើយមើលទៅ បានជាក្រុមឈ្មួញយកគ្រឿងចក្រចូលទៅឈូសឆាយបានដោយរលូនបែបនេះ។ជាចុងក្រោយពលរដ្ឋស្នើសុំឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួបរិស្ថានគែឯកឧត្តមសាយ សំអាល់មេត្តាពិនិត្យទៅលើមន្ត្រីថ្នាក់ក្រោមដួចជាមន្រ្តីបរិស្ថានស្នាក់ការកំពតគយផងទាន…!។ IMG_4307

Read more
ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់សហព័ន្ធ សហជីព ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សហព័ន្ធ សហជីព ខេត្តព្រៃវែង ដែលដឹកនាំដោយលោកជំទាវ រស់ កន ប្រធានសហព័ន្ធ សហជីព ខេត្ត រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់សហព័ន្ធ សហជីព ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួម ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត ព្រមទាំងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក ទាំង ១៣ នៃខេត្តព្រៃវែង។ លោកជំទាវ រស់ កន ប្រធាន សហព័ន្ធ សហជីព ខេត្ត បានលើកឡើងថា៖ សហព័ន្ធ សហជីព ខេត្ត ត្រូវបានបង្កើតបេឡាមរណៈសង្គ្រោះ នៅឆ្នាំ១៩៩០ ដែលមានលោក ខែក ផុន អតីតជាប្រធាន និង

Read more
ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្រីក្រខ្វះខាត ចំនួន ៣០០ គ្រួសារក្នុង សង្កាត់បារាយណ៍ ក្រុងព្រៃវែង ទទួលបានអំណោយដ៏ថ្លៃថ្លាពីលោកជំទាវ ញ៉ែម សាខន ស ខេង

ព្រៃវែង៖ នៅរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង រួមជាមួយនឹងឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង និង លោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្រីក្រចំនួន ៣០០ គ្រួសារ នៅក្នុងសង្កាត់បារាយណ៍ ក្រុងព្រៃវែង។ ថ្លែនៅក្នុងឱកាសនោះ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះឡើយ។ ឯកឧត្តម ក៏បានបន្តទៀតថា៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែខិតខំបម្រើបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីបំពេញនៅឆន្ទៈ ដែលបងប្អូនប្រជាពលរដ្ឋតែងតែគោរពជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ដែលនាំមកនូវសុខសន្តិភាពថេរភាពនយោបាយនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅក្នុងប្រទេសកម្ពុជាយើងនេះ

Read more