ព័ត៌មានជាតិ

អបអរសាទរ ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ត្រូវបានព្រះមហាក្ស ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស មុនីសោរភ័ណថ្នាក់មហាសេនា

  (កំពត) ៖នាថ្ងៃទី២៥ ខែកមរា ឆ្នាំ២០២៣នេះឯកឧត្តមវេជ្ជបណ្ឌិប ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ក្នុងឱកាសដែល ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហរទ័យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស មុនីសោរភ័ណថ្នាក់មហាសេនា” ព្រះរាជាណាចក្រកម្ពុជា  ជូនចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ។ សារជាថ្មីម្ដងទៀត ខ្ញុំបាទសូមជូនពរ ឯកឧត្តមវេជ្ជបណ្ឌិត ជួបប្រទះតែសុខភាពមាំមួន បញ្ញាវៀងវៃ និងជោគជ័យលើគ្រប់ភារកិច្ច៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង។ តាមរបាយការណ៍សាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានសម្រេចជ្រើសយកទីតាំងថ្មីដើម្បីសាងសង់ ស្ថិតនៅភូមិបារាយណ៍ខាងកើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង លើទំហំផ្ទៃដី ២៥,៦០០ម៉ែត្រការ៉េ ហើយជំហានដំបូងកសាងអគារសេនាធិការដ្ឋាន ដែលមានបណ្តោយ ៥៦ម៉ែត្រ ទទឹង ១១ម៉ែត្រ និង កម្ពស់ ៣ជាន់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានចាត់ទុកសមិទ្ធផលថ្មីដែលបានចាប់ផ្តើមសាងសង់នៅពេលនេះ ពិតជាបានឆ្លើយតបទៅនឹងសេចក្តីត្រូវការ សំណូមពរភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរក្សាភាពសុខសាន្តជូនប្រជាជន។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថ ធ្វើកំណែទម្រង់ដ៏ជាក់លាក់ លើកកម្ពស់សមត្ថភាពអង្គភាព និងជំនាញ សហការការពារសន្តិសុខ

Read more
ព័ត៌មានជាតិ

រដ្ឋាបាលខេត្តព្រៃវែងបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី

ឯកឧត្តម ជា សុមេធី និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង។ ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថខេត្តព្រៃវែងផ្ទាល់ ដែលបានខិត្តខំបំពេញការងារ និងចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយកិត្តិយស និងមោទនៈ ជាពិសេស ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនសង្គមជាតិ ក៍ដូចជាជូនប្រជាពលរដ្ឋខេត្តព្រៃវែងផងដែរ។ ខ្ញុំបាទ សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍​ គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គពិធីទាំងមូល សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លៀតឡើយ។ ២៥​ មករា​ ២០២៣

Read more