ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរចាកចេញពីសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ

បន្ទាប់ពីបានស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល២យប់៣ថ្ងៃរួចមក នៅម៉ោង៨.០០នាទី(ម៉ោងនៅម៉ាល់ឌីវ) ត្រូវនឹងម៉ោង១០.០០នាទី(ម៉ោងនៅកម្ពុជា) ព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ឌីវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងឥស្សរជនការទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ឌីវ ជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី គ្រោង នឹងអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង១៥ រសៀល ថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ២០២៣នេះ៕ #ហ៊ុនសែន #HunSen

Read more
ព័ត៌មានជាតិ

ប្រតិបត្ដិករទេសចរណ៍ និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងធ្វើពិធី “បុណ្យអង្ករ”លើកដំបូងនៅខេត្តសៀមរាប !

សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងរៀបចំពិធីបុណ្យអង្ករ រយ:ពេល ៣ថ្ងៃនៅខេត្ដសៀមរាប ដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជាមាស “ស” ខណ:ដែលង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេ លើពិភពលោក”។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធនឹងរៀបចំពិធីបុណ្យអង្ករដំបូងគេនៅខេត្ដសៀមរាប សម្រាប់ឆ្នាំ២០២៣ ដោយមានរយ:ពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប។ ពិធីបុណ្យអង្ករនេះនឹងប្រមូលផ្តុំនូវផលិតផលកែច្នៃពីអង្ករ ការបង្កើតថ្នាលស្រូវពណ៌ខៀវ និងពណ៌មាសទុកសម្រាប់ភ្ញៀវទេសចរណ៍ថតកម្សាន្ត និងការចូលរួមរបស់បវរកញ្ញាអន្តរជាតិ (Miss Planet International) ជាដើម។ សេចក្ដីប្រកាសព័ត៌មានដដែលបានបន្ដថា ការរៀបចំប្រារព្ធបុណ្យអង្ករនេះ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែច្រើន ក្រោមស្មារតី នៃយុទ្ធនាការ “ទស្សនាស្រុកយើង កម្ពុជាស្អាត និងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ”។ជាមួយគ្នានោះ ក៏បានរួមគ្នាផ្សព្វផ្សាយទិសដៅទេសចរណ៍ដ៏មានសក្កានុពល ក្នុងខេត្តសៀមរាប ផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងវប្បធម៌ អរិយធម៌ ដើម្បីបន្តធានាបាននូវភាពធន់ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង” របស់កម្ពុជា និងផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយផលិតផលក្នុងស្រុក ជាការរួមចំណែកថែរក្សា

Read more