ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានដឹកនាំសមាជិក ក្រុមប្រឹក្សាខេត្ត នាំយកបច្ច័យ ជិត ២៧ លានរៀល ដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់តម្កល់ទុកក្នុងការកសាងនៅក្នុងវត្តព្រៃធំ ក្នុងពិធីបុណ្យផ្កាសាមគ្គី ដែលស្ថិតនៅវត្តឧត្តមព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះដែរឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកំចាយមារ មានឱកាស មានពេលវេលាសម្រាប់ធ្វើធ្វើបុណ្យទាន និងរៀបចំកម្មពិធីផ្សេងៗនេះគឺកើតឡើងបានដោយ ប្រទេសមានសុខសន្តិភាព និងដោយបានការខិតខំស្វះស្វែងរកនៅវ៉ាក់សាំង របស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាក់ជូនដល់ប្អូនប្រជាពលរដ្ឋ គ្រប់វ័យ ដើម្បីប្រឆាំងនឹងជំងឺកូវីដ19 ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានជួបជុំគ្នានាពេលនេះ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរត្រូវអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។ នឹងត្រូវបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតដោយមិនប្រកាន់បក្សពួកនិយមណាមួយឡើយ ធ្វើយ៉ាងណាដើម្បី បំពេញតម្រូវការចាំបាច់ ដែលជាប្រយោជន៍របស់គាត់ឲ្យបានទាន់ពេលវេលា។
Read more