ព័ត៌មានជាតិ

ជំនួប ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងកម្ពុជា

(ភ្នំពេញ) ៖នាថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម ឌិត​ ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងព្រះរាជាណាក្រកម្ពុជានៅក្នុងវិស័យកសិកម្ម។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណាបានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងកម្ពុជា ក្នុងវិស័យកសិកម្ម តាមរយៈកម្មវិធី USDA/USAID ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ តាមរយៈកិច្ចសន្ទនារយៈពេលជាងមួយម៉ោងកន្លះប្រកបដោយលក្ខណៈស្ថាបនានិងត្រង់ទៅត្រង់មក ឯកឧត្តម ឌិត ទីណា សង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ជាពិសេសសនៅក្នុងវិស័យកសិក​ម្ម នឹងបន្តមានភាពរលូន ឬអាចឈានទៅកាន់ភាពល្អប្រសើរថែមមួយកម្រិតទៀតនាពេលអនាគត។

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ!

ភ្នំពេញ%នាព្រឹក ថ្ងៃទី១០ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល មីម៉ាម៉ា ចំនួន ៣០កេសធំ ស្មើនឹង ១៨០កេសតូច របស់ ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ និង លោកជំទាវ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ។   ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភមីចំនួន៣០កេសធំ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

Read more