ព័ត៌មានសន្តិសុខសង្គម

ជនរងគ្រោះជាជនអនាថាត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានរកឃើញគ្រួសារ និងបានធ្វើសមាហរណកម្មបញ្ជូនវិលត្រឡប់ទៅកាន់គ្រួសារវិញ,

ភ្នំពេញ%នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានធ្វើការពិគ្រោះយោបល់ជនរងគ្រោះ និងបានស្វែងរកក្រុមគ្រួសារឃើញដោយបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសារមកទទួលជនរងគ្រោះពីមន្ទីរស.អ.យរាជធានីភ្នំពេញ។ ក្នុងនោះផងដែរ ការិយាល័យជំនាញនៃមន្ទីរកណ្តាលក៏បានធ្វើ អប់រំ ណែនាំផ្សព្វផ្សាយអំពីផលលំបាកការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការស្វែងរកការប្រកមុខរបរផ្សេងៗនៅក្នុងទីប្រជុំជន ជាពិសេសនៅរាជធានីភ្នំពេញ ដើម្បីកំុំអោយចាញ់បោកជនខិលខូចដែលធ្វើការកេងប្រវ័ញ្ចកំលាំងពលកម្ម។ល។

Read more
ព័ត៌មានជាតិ

សមាគមអ្នកសារព័ត៌មានៈ ស្នើដល់រាជរដ្ឋាភិបាល សុំលើកលែងការបង់ពន្ធ ចំពោះអាជ្ញាប័ណ្ណសារព័ត៌មាន!

(ភ្នំពេញ)៖ លោក ជា លីហ៊ាង ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-អាស៊ាន តំណាងឱ្យអង្គភាពសារព័ត៌មាន ចំនួន៤៥ស្ថាប័ន។ បានធ្វើលិខិត សុំកិច្ចអន្តរាគមន៍ ទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ក្នុងបំណងៈ សុំឱ្យសម្ដេច ជួយអន្តរាគមន៍មកលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ដើម្បីលើកលែង មិនយកពន្ធចំពោះអាជ្ញាប័ណ្ណសារព័ត៌មានទាំង៤៥ស្ថាប័ន ក្នុងសមាគម ក៏ដូចជាអ្នកសារព័ត៌មានដទៃទៀត!។ នៅក្នុងលិខិត សុំកិច្ចអន្តរាគមន៍នោះ លោក ជា លីហ៊ាង បានអះអាងថាៈមូលហេតុដែល សមាគម ស្នើសុំលើកលែង បង់ពន្ធលើអាជ្ញាប័ណ្ណសារព័ត៌មានបែបនេះ។ គឺដោយសារ.កាសែត.គេហទំព័រ.ក្នុងសមាគមអ្នកសារព័ត៌មានកម្ពុជា-អាស៊ាន ពុំមានប្រាក់ចំណូលទៀងទាត់ប្រចាំខែ ឬប្រចាំឆ្នាំ នឹងពុំមានប្រាក់ឧបត្ថម្ភ សម្រាប់បេសកកម្ម ចុះយកព័ត៌មានជួយសង្គម!។ ហេតុនេះ ដើម្បីជួយសម្រាលបន្ទុក ដល់បងប្អូនអ្នកសារព័ត៌មាន និងដើម្បីលើកស្ទួយវិស័យ សារព័ត៌មាន នៅកម្ពុជា!។ តំណាងសមាគម សម្រេចធ្វើលិខិតគោរពជូនសម្ដេចតេជោ ដើម្បីសុំលើកលែង ចំពោះការបង់ពន្ធប្រថាប់ត្រា លើច្បាប់អាជីវកម្មសារព័ត៌មាន៕

Read more
ព័ត៌មានជាតិ

ពលរដ្ឋ៧គ្រួសារដែលរងគ្រោះបាក់ស្រុតផ្ទះចូលក្នុងទន្លេនៅស្រុកពារាំងបានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់អំណោយជូនដល់ពលរដ្ឋដែលបានបាក់ស្រុតផ្ទះ ចំនួន ៧ខ្នង ទំហំ ៦មx៨ម ធ្វើអំពីឈើ នឹងថ្មដំបូលប្រក់ក្បឿងជ័រ នឹងស័ង្កសីក្នុងភូមិជំនីក ឃុំកំពុងពពិល ស្រុកពារាំង ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ

Read more