ព័ត៌មានជាតិ

ឯកឧត្តមប្រធានកិត្តិយសសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត បានប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់កីឡាដែលទទួលបានលទ្ធផលល្អក្នុងការប្រណាំងកង់ភ្នំ(MTB Series) នៅគីរីរម្យជុំទី៥(ជុំចុងក្រោយ ឆ្នាំ២០២២)

(កំពត) ៖នៅល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣នេះឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានកិត្តិយសសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត និង ជាងប្រធានក្រុមកង់កំពត , លោក មុី សាវុធ អនុប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករប្រណាំងកង់ភ្នំខេត្តកំពត និងបានប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់កីឡាដែលទទួលបានលទ្ធផលល្អក្នុងការប្រណាំងកង់ភ្នំ(MTB Series) នៅគីរីរម្យជុំទី៥(ជុំចុងក្រោយ ឆ្នាំ២០២២)៖ លេខ ១ :២នាក់ លេខ ២ :២នាក់ លេខ ៣:១នាក់ លេខ ៤ :២នាក់ លេខ ៥ :៣នាក់ និងបានទទួលពានបំណាច់ឆ្នាំចំនួន០៤នាក់៕ និងសូមចូលរួមអបអរសាទរ ដល់កីឡាករ ចំនួន០៤នាក់ ដែលទទួលបានពានលេខ១ ប្រចាំឆ្នាំ របស់កម្មវិធីMTB Series៖ ១-លោក គីម រ័ត្ន ២-លោក វ៉ាស្គូរ៉ាមស្វឹងហ្គ៏រ ៣-កុមារា លី សុឈូន ៤-កុមារី ឆាយ នីកូ

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ជាខួប៤៧ឆ្នាំនៃថ្ងៃរៀបការ(៥មករា ១៩៧៦.៥មករា២០២៣.) Posted onខែ​មករា 5, 2023 Authoradmin Comment(0) (ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាក្រកម្ពុជា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ស្អែកជាខួប៤៧ឆ្នាំនៃថ្ងៃរៀបការ(៥មករា ១៩៧៦.៥មករា២០២៣.)។ ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែក រាប់លានដំណក់ ប្តីប្រពន្ធយើងបានរួម ជាមួយប្រជាជនកម្ពុជាក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជីវិតនិងការ អភិវឌ្ឍដូចសព្វថ្ងៃ។ យើងមិននឹកស្មានថាយើងអាចរស់រហូតមកដល់ពេលនេះឡើយបើប្រៀប ជាមួយការលំបាកនាពេលនោះ។ យើងក៏មិនបានគិតថាយើងមានកូននិង ចៅចំនួនច្រើនដែលគួរស្រឡាញ់ដូចសព្វ ថ្ងៃនេះដែរ។ មេរៀនបានបង្ហាញថារៀបការមានភ្លេង ឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេបញ្ហាស្ថិតត្រង់ ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យ គ្នាឬអត់?បែកបាក់ឬស្ថិតស្ថេរស្ថិតនៅលើ ចំណុចនេះហើយ៕

Read more