ព័ត៌មានសន្តិសុខសង្គម

មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ!(Video inside)

ភ្នំពេញ%យប់រៀបឆ្លងឆ្នាំវេលាម៉ោង២២:៤១នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ច្រកឌឿងហែមក្បែរផ្សារនាគមាស ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះឆ្មក់បង្រ្កាប និងឃាត់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៨នាក់ (ស្រី០១នាក់) ដោយដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន ១២កញ្ចប់, ជញ្ជីងថ្លឹងចំនួន០២គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀតផងដែរ។  តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៨នាក់ខាងលើបានឲ្យដឹងថា ពួកខ្លួនបានជួញដូរ និងប្រើប្រាស់គ្រឿងញៀន អស់រយៈពេលជាយូរមកហើយ និងមានអ្នកខ្លះធ្លាប់ជាប់ពន្ធនាគារ ក៏ដូចជាចូលមណ្ឌលអប់រំកែប្រែផ្តាច់សារធាតុញៀន ឱកាសខ្ញុំ ផងដែរ។  ជនសង្ស័យទាំង០៨នាក់ត្រូវបាន កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ IMG_3854

Read more
ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក សៀ ទីន នាំយកអំណោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនដល់ សាលានាយទាហានសកម្មត្មាតពង!

នាព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយក ថវិកាចំនួន១០លានរៀល, ទឹកសុទ្ធចំនួន ១០០កេស និង ស្រាបៀ ចំនួន ១០០កេស ប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានទទួលស្វាគមន៍ក្រុមការងារ និងបង្ហាញពីសកម្មភាព កម្លាំងមកពីតាមបណ្តា អង្គភាព ស្ថាប័ន ផ្សេងៗ ក្នុងនោះក៏មានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញផងដែរ ដែលកំពុងធ្វើការហ្វឹកហាត់ ត្រៀមចូលរួម ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរ ទិវាបុណ្យជាតិ ៧មករា ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែមករា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក

Read more