ព័ត៌មានជាតិ

គួរអោយសោកស្ដាយបំផុត! ខណៈផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះ បានរអិល បាក់ស្រុតចូលទន្លេ ខូចខាតទាំងស្រុង

ព្រៃវែង %បាក់ស្រុតផ្ទះចូលទន្លេអស់៣ខ្នង នៅស្រុកពារាំង សរុបជាទឹកប្រាក់ជាង៤០០លានរៀល!សោក ស្ដាយបំផុត! ខណៈផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះ បានរអិល បាក់ស្រុតចូលទន្លេ ខូចខាតទាំងស្រុង ដែលសរុបជាទឹកប្រាក់ប្រមាណជា៤០០លានរៀល! ។ ហេតុការណ៍បាក់ស្រុតផ្ទះនេះ បានកើតឡើង នៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីវេលាម៉ោង ២រសៀលថ្ងៃទី០២.០១.២០២៣។ លោក ថេង ប៊ុនឡេង នាយប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំកំពង់ពពិល បានប្រាប់«ដើមរាំង»ថាៈ គ្រោះធម្មជាតិនេះបង្កឡើង ដោយការបាក់ច្រាំងទន្លេទាញដោយផ្ទះពលរដ្ឋ ដែលនៅជាប់មាត់ច្រាំង!។ បើតាមលោកនាយប៉ុស្តិ៍ ផ្ទះចំនួន៣ខ្នង ដែលរងការខូចខាតនោះ ទី១៖ ទំហំ៦ម៉ែត្រ គុណនិង៨ម៉ែត្រ ជាប្រភេទផ្ទះថ្ម.!។ ២៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ។ ៣៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ។   រីឯម្ចាស់ផ្ទះរងគ្រោះ ទី១៖ ឈ្មោះ ផល ណាក់ (ប្ដីប្រពន្ធ)។  ២៖ ឈ្មោះស៊ឺន ដា (ប្ដីប្រពន្ធ)។

Read more
ព័ត៌មានជាតិ

ឯកឧត្តម អភិបាលខេត្តព្រៃវែង ក្មួយៗ សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ព្រោះថា ក្មួយៗ សិស្សា នុសិស្ស គឺជាទំពាំងស្នងឬស្សី និងជាសសរទ្រូងនៃប្រទេសជាតិ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ ថា ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែព្រោះថា  ក្មួយៗ សិស្សានុសិស្សគឺជាទំពាំងស្នងឬស្សី និងជាសសរទ្រូងនៃប្រទេសជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ព្រមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងគុណភាព និងលើកស្ទួយនៃវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើងឲ្យកាន់តែខ្លាំងឡើងធ្វេដងដូចបណ្ដាប្រទេសដែលអភិវឌ្ឍន៍នោះដែរ ដែលការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី ២ មករា ឆ្នាំ២០២៣។ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៏បានមានប្រសាសន៍បន្ថែមទៀតថា ថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិត សិក្សាដំបូងរបស់ក្មួយៗដែលទើបនឹងត្រូវដល់អាយុចូលរៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ សិក្សានុសិស្ស ជាកុលបុត្រ កុលធីតា របស់ប្រទេសជាតិយើង។ ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង សា្ថប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរជន គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ នៅខេត្តក្រចេះ

នៅព្រឹកថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។ តាមការឲ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋានសាងសង់នេះ គឺ មានប្រវែង ១.៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង

Read more