ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបប្រតិភូអភិបាលរាជធានី-រដ្ឋធានី អាស៊ាន

នៅសណ្ឋាគារសុខាភ្នំពេញនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយប្រតិភូអភិបាលរាជធានី-រដ្ឋធានី អាស៊ាន ដែលដឹកនាំដោយឯកឧត្តម Chadchart Sittipunt អភិបាលរាជធានីបាងកក។ ជំនួបនេះត្រូវបានធ្វើឡើងនៅមុនពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលរាជធានីភ្នំពេញត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម Chadchart sittipunt បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស, ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ, រៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានយ៉ាងជោគជ័យយ៉ាងត្រចះត្រចង់ ។ ក្នុងឱកាសនោះ ឯកឧត្តម Chadchart sittipunt បានគោរពប្ដេជ្ញាជូនសម្ដេចតេជោថា នឹងគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជធានី-រដ្ឋធានី ឱ្យបានកាន់តែខ្លាំងឡើងថែមទៀត ដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច សង្គម និងសុខាភាពរបស់ប្រជាជននៅតាមបណ្ដារាជធានី-រដ្ឋធានី ក្នុងសហគមន៍អាស៊ាន។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន

Read more