ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

នៅល្ងាច ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នេះ ជាការរៀបចំសាកល្បងដូចទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខដែរ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ។ នៅក្នុងឱកានោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសន្ទរកថាដែលមានខ្លឹមសារសំខាន់ៗដូខចខាងក្រោម៖​ សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្ដីរីករាយដោយបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលជាធម្មតា ការប្រកួតកីឡាជាតិនេះត្រូវរៀបចំជារៀងរាល់ ២ឆ្នាំម្តង ប៉ុន្តែមានការខកខាននៅឆ្នាំ ២០២០ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។​ ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏មមាញឹក និងជាឆ្នាំដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ នាពេលថ្មីៗនេះ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០

Read more