ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Joe Biden​ ប្រធានាធិបតីសហរដ្ឋអាមេរិក

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជំនួបពិភាក្សាកំពូលទ្វេភាគីជាមួយ ឯកឧត្តម ចូ បៃដិន (Joe Biden)ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជំនួននេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងជំនួបកំពូលទ្វេភាគីនោះ បើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ថ្លែងបានអ្នកសារព័ត៌មានថា ឯកឧត្តម ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ឯកឧត្តម ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់ឯកឧត្តមផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រ មជ្ឍភាពអាស៊ាន។ ឯកឧត្តម ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។ ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។សម្ដេចតេជោ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានជម្រាប

Read more
ព័ត៌មានជាតិ

យ៉ាងហោចណាស់មានសិស្សសាលាចំនួន៣នាក់ បានលង់ទឹកស្លាប់ ដោយសារលិចទូក នៅចំណុចបឹងតាអី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង

(ព្រៃវែង)៖ យ៉ាងហោចណាស់មានសិស្សសាលាចំនួន៣នាក់ បានស្លាប់ដោយសារលិចទូក និងសិស្សសាលាចំនួន ៦នាក់ទៀត បានរួចផុតពីការស្លាប់ ខណៈពួកគេបាននាំគ្នាជិះទូកលេងលើបឹងតាអី បន្ទាប់ទំនេរពីការសិក្សា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨៖១៥នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចបឹងតាអី ភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ សមត្ថកិច្ចស្រុកពោធិ៍រៀង បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឃើញក្មេងសិស្សសាលាមួយក្រុមមានគ្នា៩នាក់ បាននាំគ្នាជិះទូកឈើប្រវែង ៦ម៉ែត្រ នៅពេលកំពុងជិះស្រាប់តែលិចទូកបណ្តាលឱ្យលង់ទឹកស្លាប់ចំនួន៣នាក់ និងក្មេង៦នាក់ទៀត បាននាំគ្នាហែលទឹក និងប្រជាពលរដ្ឋជួយសង្ក្រោះផងទើបរួចពីសេចក្តីស្លាប់។ សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងសិស្សសាលាដែលរងគ្រោះដោយសារលិចទូកនេះរួមមាន៖ ទី១៖ ឈ្មោះ សាន លីម៉េង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី។ ទី២៖ ឈ្មោះ ប៉ូ រុណ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិព្រៃមាស ឃុំកំពង់ឫស្សី។ ទី៣៖ ឈ្មោះ ណេ ដេវីដ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

Read more
ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៤

ភ្នំពេញ% ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥១.៣លានដុល្លារអាមេរិក សម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី នៅសណ្ឋាគារសុខាភ្នំពេញ។ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ឯកសារទាំងនោះមានដូចខាងក្រោម៖ ១-គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទឹកប្រាក់ចំនួន ២.៤៥១លានយ៉េន (ប្រមាណ ១៧លានដុល្លារអាមេរិក) ២-កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨លានដុល្លារអាមេរិក) ទ៣-គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ចំនួន ៤៣៦លានយ៉េន

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥

នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ នៅសណ្ឋាគារសុខាភ្នំពេញ។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន២រូបគឺ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន និង ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។ កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ ប្រទេសប្រ៊ុយណេ ដា រូ សាឡឹម, ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, ឯកឧត្តមផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម ហ្វេដីណេន

Read more
ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូសន្ទនាចំនួន៦ ព្រមទាំងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីជប៉ុន

  ភ្នំពេញ% ព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលដៃគូពាក់ព័ន្ធ ដែលរៀបចំដោយកម្ពុជា ឈានចូលដល់ថ្ងៃទី៣ហើយ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យ។ សម្រាប់កម្មវិធីនៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នឹងបន្តធ្វើជាសហប្រធាន ជាមួយមេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ាន ដឹកនាំកិច្ចប្រជុំសំខាន់ៗចំនួន៦ទៀត។ កិច្ចប្រជុំសំខាន់ៗទាំង៦នោះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន និងកាណាដា។ ក្រៅតែពីកិច្ចប្រជុំនេះទៅ នៅពេលរាត្រីនេះ សម្តេចតេជោ ហ៊ុន សែន, មេដឹកនាំអាស៊ាន, មេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ាន, អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំអង្គការដៃគូអភិវឌ្ឍន៍ដទៃទៀត ព្រមទាំងគណៈប្រតិភូជួបជុំគ្នាប្រារព្ធពិធីជប់លៀង។ ពិធីជប់លៀងនេះ មេដឹកនាំពាក់ព័ន្ធទាំងអស់នឹងស្លៀកសម្លៀកបំពាក់ឈុតប្រពៃណី ដែលកាត់ជូនដោយកម្ពុជា។ ក្រៅតែពីកម្មវិធីដែលបានរៀបរាប់ខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបសម្តែងការគួរសម

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ កម្លាំង តាមបណ្តាគោលដៅឈរជើង ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ!

អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមរួចជាស្រេចតាមបណ្តាគោលដៅឈរជើង ដោយបំពាក់នូវសម្ភារគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត។

Read more