ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្និនងការខេត្តនិងលោក ជុំទាវ ដង្ហែអង្គកឋិកទាននិងនាំយកបច្ច័យចំនួន៣៦.៩០០ដុល្ល្លា ទៅកាន់វត្តកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា

  ត្បូងឃ្មុំ : មហាឧបាសិកាពុទ្ធសានូបត្ថមក៌ សង ពិន ត្រូវជាម្ដាយរបស់ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី មន្ត្រីក្រោមឱវាទ  អាជ្ញាធរដែនដី ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានប្រារព្ធពិធីដង្ហែអង្គកឋិនទានទៅកាន់វត្តកំចាយមារ  ស្ថិតនៅក្នុងឃុំក្រញូង ស្រុកកំចាយមារ  ខេត្តព្រៃវែង ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅព្រឹកថ្ងៃទី០៥  ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ អង្គកឋិកទាននេះ មានការចូលរួមពីសំណាក់បុត្រាបុត្រីកូនចៅ រួមនឹងសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល  ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃស្នកការខេត្តត្បូងឃ្មុំ អាជ្ញាធរដែនដី បានប្រមូលបច្ច័យបានចំនួន៣៦.៩០០ដុល្លា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តបន្តទៀតផងដែរ។ ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងសាសនាព្រះពុទ្ធសាសនា ហើយ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ តាមពុទ្ធានុញ្ញាត។ ឆ្លៀតឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ បានគូសរំលឹកដឹងថា :  ក្រោយពីថ្ងៃជ័យជំនះ

Read more
ព័ត៌មានស៊ើបអង្កេត

មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង បំភ្លឺរបៀបភូកកុហក់ក្នុងករណីស្លាប់អ្នកជម្ងឺជាបន្តបន្តាប់

(ព្រៃវែង)៖ ក្រោយឃើញលិខិតបំភ្លឺរបស់”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”នៅថ្ងៃទី០៤.១១.២០២២ ដែលបានបំភ្លឺ របៀបលាងខ្លួនចំនួន៦ចំណុច នោះមក.!។ ឥឡូវនៅថ្ងៃទី០៥.១១.២០២២ ប្រពន្ធរបស់សព ដែលជាអ្នកមើលថែទាំប្ដីផ្ទាល់ បានអះអាងថាៈ គ្រូពេទ្យនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង” មិនបានដាក់អុកសែន ដល់ប្ដីខ្លួនឡើយ ហើយក៏មិនបាន សុងទឹកនោម ឱ្យប្ដីរបស់អ្នកស្រី ដូចការបំភ្លឺនោះទេ.!។សូមជម្រាបថាៈ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”មានទីតាំងនៅលើដងផ្លូវជាតិលេខ៨ មុខផ្សារស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។ តំណាង”គ្លីនិក”មួយនេះ បានចេញលិខិតបំភ្លឺ ភ្លាមៗ ក្រោយសារព័ត៌មានជាច្រើនស្ថាប័ន ផ្សព្វផ្សាយរិៈគន់ ពាក់ព័ន្ធ ការស្លាប់អ្នកជំងឺជាបន្តបន្ទាប់។ ជាពិសេស គឺស្លាប់បុរសម្នាក់ នៅស្រុកស៊ីធរកណ្ដាល កាលពីថ្ងៃទី០៣.១១.២០២២ នេះតែម្ដង!។ នៅក្នុងលិខិតបំភ្លឺនោះ”គ្លីនិក សុខ ខេង”អះអាងថាៈ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង និងស្លាប់នៅផ្ទះរបស់គាត់ទេ មិនមែនស្លាប់នៅក្នុងគ្លីនិក របស់ខ្លួនឡើយ។ ដោយគ្លីនិក បានលើកហេតុផលជាច្រើនរហូតដល់០៦ចំណុច ក្នុងនោះ គ្លីនិក អះអាងថាៈ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីកសិកម្មនិងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ភោធជាផ្លូវការពិព័រណ៍បច្ចេកវិឡាកម្ពុជាឆ្នាំ២០២២នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង ២.០០ រសៀលដល់ម៉ោង៣:១៥ រសៀល

English below]  ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២:០០ រសៀល ដល់ម៉ោង៣:១៥ រសៀល។  ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ នឹងប្រារព្ធឡើងនៅចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F)។  សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមកុំបីអាក់ខាន។  ចុះឈ្មោះចូលរួមទស្សនាដោយសេរីឥឡូវនេះ   H.E. DITH Tina, Minister, Ministry of Agriculture, Forestry and Fisheries, will deliver remarks at the opening ceremony of Cambodia Tech Expo (CTX) 2022

Read more