ព័ត៌មានអន្តរជាតិ

មនុស្ស ១៤៩ នាក់បានស្លាប់ ក្នុងហេតុការណ៍ រត់ជាន់គ្នានៅកូរ៉េខាងត្បូង

  សេអ៊ូល៖ នាយកដ្ឋានសង្គ្រោះគ្រាអាសន្ន និងពន្លត់អគ្គីភ័យក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤៩ នាក់បានស្លាប់ និង ៧៦ នាក់បានរងរបួស ក្នុងនោះ ១៩ នាក់របួសធ្ងន់ ដោយសារហេតុការណ៍ហ្វូងមនុស្សរត់ជាន់គ្នាអំឡុងពេលពិធីបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ម្សិលមិញ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សំដីសាក្សីម្នាក់ថា តំបន់នេះមានការជួបជុំហ្វូងមនុស្សកកកុញយ៉ាងខ្លាំង ដែលធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះ ពិបាកចូលទៅដល់ ដើម្បីជួយសង្គ្រោះជនរងគ្រោះភ្លាមៗទាន់ពេល ។   យោងតាមសារព័ត៌មាន Korea Herald បានចុះផ្សាយថា មនុស្សប្រហែល ១០ម៉ឺននាក់ បានសម្រុកទៅតំបន់នោះពេញមួយថ្ងៃ ដើម្បីប្រារព្ធពិធីបុណ្យ Halloween ដោយគ្មានពាក់ម៉ាស់ការពារកូវីដ-១៩ ។ គេ​មិន​ដឹង​ច្បាស់​ថា ការកកស្ទះហ្វូងមនុស្សគៀបសង្កត់ជាន់លើគ្នានេះ កើតឡើងដោយសារអ្វីទេ ។  ខណៈដែលអភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានលុបចោលការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ហើយបានសម្រេចចិត្តត្រឡប់ទៅទីក្រុងសេអ៊ូលវិញ ៕ GNtimes | Facebook |

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តព្រៃវែង

នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីចែកពូជស្រូវ និងស្បៀអាហារជូនប្រជាកសិករហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃខេត្តព្រៃវែង។ តាមរបាយការណ៍របស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថា ការអញ្ជើញសំណេះសំណាលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខទុករបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងខេត្ត។ ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ខេត្តព្រៃវែង រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងខេត្ត។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ជា សុមេធី បានគូសបញ្ជាក់ថា ខេត្តបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត បាននឹងកំពុងចូលរួមសហការ ក្នុងការបង្កលក្ខណៈល្អប្រសើរ ដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានរយៈពេល៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៦ពាន់គ្រួសារ នៅខេត្តព្រៃវែង

នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង។ ពិធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើងនៅមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។ តាមការឲ្យដឹងពីឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២២នេះស្ថានភាពទឹកភ្លៀងមានចំនួនច្រើន និង ទឹកទន្លេមេគង្គកើនឡើង គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថានីយជលសាស្ត្រព្រែកតាតាំ(មុខផ្សាក្រុង ព្រៃវែង)ឡើងដល់កម្ពស់អតិបរិមា៦,៤៧ម៉ែត្រ(កម្រិតកម្ពស់ប្រកាសអាសន្ន ៧,៥០ម៉ែត្រ) បានធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណាំរបស់ប្រជាកសិករមានដូចជា ស្រូវ បន្លែ និងដំណាំរួមផ្សំ ក្នុងស្រុកចំនួន១១ ស្មើនឹង ៤៩ឃុំ នឹង ២៤៥ភូមិ មានផ្ទៃដីប៉ះពាល់ចំនួន ៦,៩៧០ហិកតា ស្មើនឹង ៧០៨៣គ្រួសារ ក្នុងនោះផ្ទៃដីខូច ខាតខូចខាតសរុបចំនួន ៥,៦៧០ហិកតា ស្មើនឹង

Read more
ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រៀង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នាព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន មួយសែនប្រាំម៉ឺនរៀល (៥,១៥០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៣គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕  

Read more
ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៦ពាន់គ្រួសារ នៅខេត្តព្រៃវែង

  នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង ដែលពិធីសំណេះសំណាលនេះត្រូវបានធ្វើឡើងនៅមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។ តាមការឲ្យដឹងពីឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២២នេះ ស្ថានភាពទឹកភ្លៀងមានចំនួនច្រើន និង ទឹកទន្លេមេគង្គកើនឡើង គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថានីយជលសាស្ត្រព្រែកតាតាំ(មុខផ្សាក្រុង ព្រៃវែង)ឡើងដល់កម្ពស់អតិបរិមា៦,៤៧ម៉ែត្រ(កម្រិតកម្ពស់ប្រកាសអាសន្ន ៧,៥០ម៉ែត្រ) បានធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណាំរបស់ប្រជាកសិករមានដូចជា ស្រូវ បន្លែ និងដំណាំរួមផ្សំ ក្នុងស្រុកចំនួន១១ ស្មើនឹង ៤៩ឃុំ នឹង ២៤៥ភូមិ មានផ្ទៃដីប៉ះពាល់ចំនួន ៦,៩៧០ហិកតា ស្មើនឹង ៧០៨៣គ្រួសារ ក្នុងនោះផ្ទៃដីខូចខាតខូចខាតសរុបចំនួន ៥,៦៧០ហិកតា ស្មើនឹង

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចកាច់កម៉ូតូយ៉ាងសកម្ម ម្នាក់ ទៅតុលាការ!

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់កម៉ូតូ)។  ជនសង្ស័យឈ្មោះ ណុប រាត្រី  ហៅ ត្រី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ចំនុចផ្ទះជួលលេខ ០៧៩ ផ្លូវលំ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ចុះស្រាវជ្រាវ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង០៨និង០០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលជនរបស់ជនសង្ស័យខាងលើ។ ដោយចាប់យកវត្ថុតាង ៖ ម៉ូតូចំនួន០៣គ្រឿង (ម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1L-6963, ម៉ាក Honda wave Blade ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ

Read more
ព័ត៌មានជាតិ

គ្រួសាកំសត់មួយ មានរឿងអភ័ព្ទជាន់លើអភ័ព្ទ!

នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយ ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូនដល់គ្រួសារកំសត់មួយដែលមានកូនស្រីអភ័ព្ទជាន់លើអភ័យ គួរឲ្យអណោចអធ័មបំផុត។ លោកយាយ ចន្ទ សុភាព អាយុ៦៨ឆ្នាំ ជាស្រ្តីមេម៉ាយ មានជីវភាពខ្វះខាត រស់នៅ ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានកូនស្រីម្នាក់កើតមកអភ័ព្ទ ព្រោះតែវិបល្លាសស្មារតីហើយថែមទាំងពិការ លើសពីនេះទៅទៀត នារីអភ័ព្ទរូបនេះ ត្រូវបានជនអគតិមិនស្គាល់អត្តសញ្ញាណ រំលោភបំពាន រហូតមានកូន ដល់ទៅ២នាក់។ ដោយព័ត៌មានដ៏សែនកំសត់នៃគ្រួសារមួយនេះ បានឮដល់លោកវរសេនីយ៍ឯក សៀ ទីន លោកក៏បានរាយការណ៍ជូនឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដើម្បីសុំគោលការណ៍ នាំយកអំណោយទៅប្រគល់ជូនពួកគាត់ ដែលរួមមាន រទេះរុញចំនួន០១គ្រឿង, ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករចំនួន ៥០គីឡូក្រាម,

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីអាវុធហត្ថក្រោមឱវាទទាំងអស់ សូមថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរទូទាំងនគរ ដោយជនក្បត់ជាតិ សម រង្ស៉ី ចោទប្រកាន់ថា «ព្រះមហាក្សត្រជាជនក្បត់ជាតិ»។ ជនក្បត់ជាតិតជំនាន់រូបនេះបានហៅព្រះនាមព្រះមហាក្សត្រជាទីគោរពសក្ការៈ ចំៗឈ្មោះយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច, បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ»។ ទណ្ឌិតក្បត់ជាតិរូបនេះថែមទាំងបាន ចោទប្រកាន់ព្រះមហាក្សត្រថាជាជនក្បត់ជាតិ។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ រូបនេះទៅលើព្រះមហាក្សត្រ។ យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្កការជាទីបំផុតចំពោះជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។ ការប្រមាថដោយចោទប្រកាន់ អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិគឺជាការប្រមាថដ៏ធ្ងន់ធ្ងរជាទីបំផុតដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់និង រត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែល បានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើក លែងបានឡើយ។ យើងខ្ញុំជាប្រជារាស្រ្តខ្មែរ

Read more
ព័ត៌មានជាតិ

ក្រុមកីឡាករទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភគាំទ្រពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ជាទូកតំណាងឱ្យបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺធ្លាប់ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ចំនួន៣ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១៧, ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្នុងការប្រណាំងទូក នៅឯទន្លេវ៉ៃគោ ខេត្តស្វាយរៀង តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានការអាកខានរយៈពេល០២ឆ្នាំ ទើបតែឆ្នាំ២០២២ នេះ នឹងមានការប្រារព្ធពិធីឡើងវិញ។ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាករទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងត្រូវទៅចូលរួមការប្រកួត ប្រណាំងទូក នៅឯទន្លេវ៉ៃគោ ខេត្តស្វាយរៀង នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីការពារជ័យលាភីចំណាត់ថ្នាក់លេខ១ របស់ខ្លួនឡើងវិញ។ នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោកឧត្តមសេនីយ៍ឯក

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជាង ៥០០តោន និងស្បៀង ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ នៃខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុង ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧

Read more