ព័ត៌មានជាតិ

រដ្ឋាភិបាលចិនតាមរយៈក្រសួងការពារ ប្រទេស បានផ្តល់រថយន្ត​ចំនួន​១០៧ គ្រឿងនិង​សម្ភារៈ​យោធា​ជា​ច្រើន​ទៀត​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា

ខេត្តកំពង់ឆ្នាំង ៖នា​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ រដ្ឋាភិបាលចិនតាមរយៈក្រសួងការពារ ប្រទេស បានផ្តល់រថយន្ត​ចំនួន​១០៧ គ្រឿងនិង​សម្ភារៈ​យោធា​ជា​ច្រើន​ទៀត​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ សម្រាប់​បំរើ​កិច្ច​ការ​នានា​នៅ​ក្នុង​ជួរ​កងទ័ព​ ខណៈ​រថយន្ត ​និង​សម្ភារៈ​ទាំងនេះ​ត្រូវ​បាន​ផ្តល់ និង​ទទួល​ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជ​អាវុធ​ហត្ថ​ភ្នំជុំរីករាយ ស្ថិត​ក្នុង​ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលនោះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិលើកឡើងថា សម្ភារៈយោធា និងរថយន្ត​ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ឲ្យ​កម្ពុជានាពេលនេះ គឺសម្រាប់បំរើការងារប្រទេសជាតិ នៅតាម​អង្គភាព​នានា​ដែល​ចំណុះ​ឲ្យ​ក្រសួង​ការពារជាតិកម្ពុជា ជាពិសេសគឺ សម្រាប់​នៅ​ក្នុង​អង្គភាព នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នេះ​តែម្តង។ សម្តេចបានបន្ថែមទៀតថា រាល់ជំនួយឥតសំណងរបស់ភាគីចិន បាន​ផ្តល់​ជូន​ដល់​កងទ័ពកម្ពុជា គឺជាសក្ខីកម្មមួយឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងកងទ័ពកម្ពុជា និង​ចិន​ឲ្យ​កាន់​តែ​ខ្លាំង​ក្លាបន្ថែមទៀត។ សូមបញ្ជាក់ថា រថយន្តចំនួន១០៧គ្រឿង និងសម្ភារៈជា ច្រើនទៀត ជាជំនួយ​ឥតសំណង​របស់​ក្រសួង​ការពារ​ប្រទេស​ចិន ជូនក្រសួងការពារជាតិកម្ពុជា គឺ​ដើម្បី​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​របស់​ក្រសួង​ការពារជាតិកម្ពុជា និងក៏ដើម្បីលើក​កម្ពស់​នូវវិស័យ​ការពារ​ជាតិ​កម្ពុជា​ឲ្យកា​ន់​តែ​ខ្លាំង​​ក្លា​បន្ថែម​ទៀត​ផង​ដែរ​៕

Read more
ព័ត៌មានជាតិ

ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ

លោកវរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179) ហើយត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាម ដើម្បីធ្វើការវះកាត់ជាបន្ទាន់។ គ្រាន់តែទទួលបានព័ត៌មាននេះភ្លាម លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៥នាក់ ដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ជួយដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ភ្លាមៗផងដែរ។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏សូមថ្លែងអំណរគុណ និងមានការកោតសរសើរយ៉ាងខ្លាំង ដល់មន្ទីរពេទ្យព្រះកេតុមាលា (179) ដែលបានមើលថែព្យាបាលដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ដែលជាមន្ត្រីក្រោមឱវាទ ដោយក្តីអនុគ្រោះ និងយកចិត្តទុកដាក់បំផុតកន្លងមកនេះ៕

Read more
ព័ត៌មានជាតិ

លោក​វរសេនីយ៍ឯក សៀ ទីន សម្តែង​ការអបអរសាទរ​ចំពោះ សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ ជំនាញ​បាញ់​អាវុធខ្លី នៅ​សាលា​នាយទាហាន​សកម្ម​!

នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​ការងា​រ បាន​ទទួល​ការអញ្ជើញ​ឲ្យចូល​រួម​ក្នុង​កម្ម​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ ជំនាញ​បាញ់​អាវុធខ្លី នៅ​សាលា​នាយទាហាន​សកម្ម ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម និង​មាន​ការចួលរួម​ពី យោធា​ចារ្យ នាយទាហាន នាយទាហានរង នៃ​សាលា​នាយទាហាន​សកម្ម​ជាច្រើនរូប​ទៀត​។​ ​វគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ​ជំនាញ​បាញ់​អាវុធខ្លី​នេះ ត្រូវបាន​សាលា​នាយទាហាន​សកម្ម រៀបចំឡើង​ក្នុង​គោលបំណង បំពេញ​សមត្ថភាព​ដល់​នាយទាហាន យោធា​ចារ្យ ដែល​មិន​ទាន់​បាន​ឆ្លង​វគ្គ​សិក្សា​ជំនាញ​បាញ់​អាវុធខ្លី ក៏ដូចជា​ដើម្បី​ឱ្យ​សិក្ខាកាម​មាន​សមត្ថភាព​បំពេញ​ភារកិច្ច​បានល្អ តាម​ការ​ចាត់តាំង​របស់​សាលា និង ដើម្បី​ពង្រឹង​គុណភាព នាយទាហាន ជា​យោធា​ចារ្យ​វ័យក្មេង សម្រាប់​បន្តវេន ដោយ​បាន​ចាប់ផ្តើម​វគ្គ កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២២ និង​បាន​បញ្ចប់​នៅ ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២​។ ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក៏​ទទួលបាន​ការអនុញ្ញាត ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឱ្យ​គ្រូ​ឧទ្ទេស​នាម ចំនួន

Read more
ព័ត៌មានសន្តិសុខសង្គម

ប្តីដើមស្លាប់ ប្តីចុងជាប់គុក ព្រោះតែឥទ្ធិពលស្នេហា!(Video inside)

ភ្នំពេញ% កាលពីវេលាម៉ោងប្រមាណ១៩និង០០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានករណីហឹង្សាមួយបានកើតឡើង ដោយភាគីម្ខាង បានប្រើកូនកាំបិតចុងស្រួច ចាក់ទៅលើភាគីម្ខាងទៀត នៅចំណុច ផ្លូវលំ ក្រុម១៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បណ្តាលឲ្យ ជនរងគ្រោះ ឈ្មោះ អ៊ិន សុខធី ឬ សុខ ធី ហៅ ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវរបួសធ្ងន់ធ្ងរនិងបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។  ក្រោយពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់កម្លាំងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យចុះទៅ ដល់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវតាមចាប់ជនសង្ស័យអោយខាងតែបាន។ បន្ទាប់ពីទទួលបាន បទបញ្ជាភ្លាម កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋាន អាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានថា ជនសង្ស័យគេចខ្លួនទៅឯខេត្តបាត់ដំបង កម្លាំងជំនាញក៏បន្តទៅសហការជាមួយ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង រួមគ្នាធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ ណែម

Read more