ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ

នៅពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយរដ្ឋមន្ត្រីឡាវ នារសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ ក្នុងរដ្ឋធានីវៀងច័ន្ទ។ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានបង្ហាញក្តីសោមនស្សរីករាយ ដែលសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលនេះដែល បានឆ្លុះបញ្ចំាងពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទំាងពីរដែលមានតំាងពីយូរលុងមកនោះ។ ឯកឧត្តម នាយករដ្ឋមន្រ្តីបានលើកឡើងថាទោះបីនៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ រាតត្បាតយ៉ាងណាក្តី ក៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឡាវ បានដំណើរទៅដោយរលូន។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ឯកឧត្តមនិងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងតែជួបគ្នាគ្រប់មធ្យោបាយដែលអាចជួបបានដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាបងប្អូនរវាងប្រទេសទំាងពីរឲ្យបានជាប្រចាំ។ រដ្ឋាភិបាលប្រទេសទំាងពីរបានកំពុងយកចិត្តទុកលើកកម្ពស់ទំនាក់ទំនងកិច្ចសរវាងប្រជាពលរដ្ឋ និងប្រជាជនពិសេសពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបឯកឧត្តមនាយករដ្ឋមន្រ្តីពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ សម្តេចបាន អបអរសាទរ និងវាយតម្លៃខ្ពស់

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ស្បោង សារ៉ាត់ អញ្ជើញជាអធិបតីសម្ភោធក្លោងទ្វារ និងសមិទ្ធផលនានា នៅក្នុងវត្តសិរីមង្គល( វត្តខ្យោកកណ្តាល) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ភោធឆ្លងសមិទ្ធផលនានាក្នុងវត្តសិរីមង្គល (ហៅវត្តខ្យោកកណ្តាល) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។  នៅក្នុងឱកាសនោះ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា សមិទ្ធិផលនានាដែលត្រូវដាក់សម្ពោធឆ្លងនាថ្ងៃនេះមាន -របងជុំវិញវត្តមានកម្ពស់ ២.៥០ ម៉ែត្រ ប្រវែង ២១៦ ម៉ែត្រ។  -ចាក់ដី និងចាកសាបបំពេញធីធ្លាវត្ត(ទំហំ ៤,០០០ ម៉ែត្រការ៉េ)  -កសាងបន្ទប់ទឹក ១ ខ្នង មាន ៥ បន្ទប់។ -កសាងស្រះទឹក ១ កន្លែង រៀបជញ្ជាំងឥដ្ឋថ្មជុំវិញ( ទំហំ២៥ x ២៣ ម៉ែត្រ) -កសាងព្រះពុទ្ធបដិមា និងប្រោសបញ្ជាវគ្គីយ៍(ថ្មដាប់) -កសាងខ្លោងទ្វារចំនួន

Read more
ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភានិង ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមបេ្តជ្ញារួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកើនឡើងថែមទៀត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម ម៉ិញជិញ (Pham Minch Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ថាបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង។ សម្តេចប្រធានរដ្ឋសភា និងឯកឧត្ដម ផាម ម៉ិញជិញ បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការជំរុញទំនាក់ទំនងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀតជាពិសេសរួមគ្នាក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀមរវាងប្រទេសទាំងពីរដែលមានស្រាប់ឲ្យ កាន់តែមានប្រសិទ្ធភាព ចំនុចណាដែលបានអនុវត្តល្អ បន្តខិតខំឲ្យកាន់តែល្អ ហើយចំនុចណាដែលពុំទាន់មានលទ្ធផលល្អត្រូវខិតខំធ្វើឲ្យប្រសើរឡើង។ ការបេ្តជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងឱកាសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលជួបសម្តែងការគួរសមជាមួយឯកឧត្ដម ផាម ម៉ិញជិញ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា នៅការិយាល័យរដ្ឋាភិបាល រដ្ឋធានីទីក្រុងហាណូយ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានៅក្នុងប្រទេសវៀតណាមនាឱកាសនេះ ថានឹងរួមចំណែកដ៏សំខាន់បន្ថែមទៀតដល់ការបន្តជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន រឹងមាំ និងស៊ីជម្រៅថែមឡើងទៀត។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានស្នើសម្តេចប្រធានរដ្ឋសភា បន្តគាំទ្រនិងជំរុញដល់វិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចប្រទេសទាំងពីរឲ្យកាន់តែមានកំណើនឡើង។ ឆ្នាំ២០២១ទំហំពាណិជ្ជកម្មប្រទេសកម្ពុជានិងវៀតណាម មានទំហំទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល៦ ខែ ដើមនេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបាន៧ពាន់លានដុល្លារទៅហើយ។

Read more