ព័ត៌មានជាតិ

ថ្ងៃបិណ្ឌវេនទី៤! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

(ភ្នំពេញ) :នាព្រឹកថ្ងៃ០៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ លោកចៅសង្កាត់ព្រែកកំពឹស លោក លោកស្រីជាប្រធាន អនុប្រធានភូមិ យុវជន ស.ស.យ.ក នាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបាន ពលី មរណៈ ក្នុងរយៈកាលកន្លងមក។ ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ

Read more
ព័ត៌មានជាតិ

វប្បធម៌ចែករំលែកជួយគ្នាគ្រប់គ្រាលំបាក ក្លាយជាគំរូមួយ ដែលអតីតសិស្សសាលាបាក់ទូកមួយក្រុម ធ្វើជាប់ជាប្រចាំ!(Video inside)

នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការជួបជុំអតីតមិត្តភក្តិ រួមជំនាន់សាលាបាក់ទូក មួយក្រុម ដើម្បីធ្វើការប្រគល់ថវិកាជូនដល់មិត្តម្នាក់ ឈ្មោះ កង ចំរើន ដែលកំពុងជួបការខ្វះខាត ក្នុងការព្យាបាលជំងឺរលាកក្រពះពោះវៀនធ្ងន់ធ្ងរ។  អតីតមិត្តរួមជំនាន់សាលាបាក់ទូក ក្នុងវ័យបច្ឆិមមួយក្រុមនេះ តែងតែយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិ ក៏ដូចជាអតីត លោកគ្រូអ្នកគ្រូរបស់ខ្លួន ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ជាក់ស្តែងគឺតែងតែបាន ជួបជុំប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូ ជាប្រចាំដោយផ្តល់ថវិកានិងអំណោយមួយចំនួនជូនដល់ពួកគាត់ និងតែងតែ បានបរិច្ចាគធនធានជួយដល់មិត្តទាំងឡាយណា ដែលជួបការលំបាក ហើយខ្វះលទ្ធភាព គ្រប់ពេលវេលា តាមរយៈគៀងគរគ្នា ប្រមែប្រមូលថវិកាក្នុងបណ្តាញWhatsApp និង Telegram។ ដូចទម្លាប់ផងដែរ ក្នុងគ្រាដែល លោក កង ចំរើន ដែលកំពុង ជួបការខ្វះខាត ក្នុងការព្យាបាលជំងឺនាពេលនេះ មិត្តភក្តិម្នាក់ៗ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន តាមសទ្ធា សរុបបានថវិកាចំនួន ៥,៧០០ដុល្លារ ដើម្បីយកទៅប្រគល់ជូនលោក ទុកជាការជួយសម្រាលបន្ទុកក្នុងការព្យាបាល តែដោយស្ថានភាពផ្លូវចូលទៅផ្ទះរបស់លោក កង ចំរើន មានសភាពតូចចង្អៀតនិងពិបាកធ្វើដំណើរចូលទៅដល់ ទើបមិត្តភក្តិទាំងអស់ មូលមតិគ្នា យកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើជាកន្លែងជួបជុំគ្នាប្រគល់ថវិកា។  កាយវិការ

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តបានរៀបចំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីពិនិត្យ និងវាយតម្លៃនៅសកម្មភាពការងាររបស់រដ្ឋបាល ក្រុង ស្រុក ទាំង ១៣ និងមន្ទីរអង្គភាពអាជ្ញាធរ ពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តព្រៃវែង ដែលបានអនុវត្តការងារកន្លងមក ដើម្បីលើកឡើងជាបញ្ហានិងសំណូមពរ ដល់អង្គប្រជុំដើម្បីធ្វើការដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។  ដែលកិច្ចប្រជុំនេះ នៅសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអភិបាលក្រុង-ស្រុកទាំង១៣ សរុបចំនួន១៤១រូប។  ក្រោយអំពីបានស្ដាប់នូវរបាយការណ៍អំពីបញ្ហាប្រឈមនឹងដំណោះស្រាយនានារបស់រដ្ឋបាលក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធដែលបានលើកឡើងនៅក្នុងអង្គប្រជុំរួចមក ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក ទាំងអស់។  ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ ដល់រដ្ឋបាល ក្រុង ស្រុក

Read more