ព័ត៌មានស៊ើបអង្កេត

ប្រជាពលរដ្ឋបាបខ្សឹបប្រាប់ថានៅស្រុងស្ទឹងត្រង់មានទីតាំងជល់មាន់ និងអាប៉ោងនៅភូមិព្រះ ឃុំព្រែកកក់ កំពុងដំណើរការប្រជែងនិងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

  កំពង់ចាម : មុននេះបន្តិចមានសេចក្តីរាយការណ៍មកថា មានទីតាំងជល់មាន់ និងអាប៉ោងនៅចំណុចចំការស្វាយចន្ទី ខាងក្រោយវត្តព្រះ ស្ថិតក្នុងភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងបើកដំណើរការលេងយ៉ាងសុខស្រួល ប្រជែងនិងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលម្ចាស់ង្វៀនត្រូវបានគេស្គាល់ថា ឈ្មោះ វ៉ាន់។ សេចក្តីរាយការណ៍ដដែលបានអោយដឹងថា សម្រាប់គូរប្រកួតនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះ គឺជាគូរពិសេសមានការណាត់ប្រកួតភ្នាល់ដាក់លុយ ស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំ ដែលមានក្រុមអ្នកញៀនល្បែងកីឡាបក្សី ហើយនិងអាប៉ោងមកពីគ្រប់ទិសទីទៀតផង។ សេចក្តីរាយការណ៍ខាងលើនេះ ចាត់ទុកជាការជម្រាបជូនដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដើម្បីចាត់វិធានការចុះបង្ក្រាប រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងមូលដ្ធាន នាឪកាសយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បានចាប់ផ្តើម។ សហការី      

Read more