ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សមិទ្ធផលនានាក្នុងសាលាបឋមសិក្សា កែវ មុនី សង្កាត់ព្រែកកំពឹស !(Video inside)

ភ្នំពេញ÷នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ ក្រុមការងារក្រោមឱវាទ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងប្រគល់សមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា កែវ មុនី សង្កាត់ព្រែកកំពឹស ដែលឯកឧត្តមបានជួយឧបត្ថម្ភ ជួសជុល កែលម្អ និងកសាងរួចរាល់ជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ ដែលក្នុងនោះរួមមាន : – ចាក់ដី ចាក់កំទេចថ្ម និងខ្សាច់បំពេញក្នុងទីតាំងសាលាទាំងមូល ចំនួន១៩២ឡាន ។ – ចាក់សាបបេតុងលើទីធ្លាសាលាទាំងមូល ទំហំ១,១៨៨ម៉ែត្រការ៉េ ។ – រៀបការ៉ូឡាជុំវិញបរិវេណទីធ្លា និងដងទង់ជាតិទំហំ២១០ម៉ែត្រការ៉េ ។ – ជួសជុលកែលម្អសួនច្បារ ដងទង់ជាតិ ដាំផ្កាឡើងវិញ និងដាំដើមឈើធ្នង់បន្ថែមចំនួន៣៥ដើម ។ – ជួលជុលក្លោងទ្វារ របង បន្ទប់ទឹក ចាក់សាបបាតអគារនិងលាបថ្នាំអាគារឡើងវិញទាំងអស់ ។ – ធ្វើរោងសម្រាប់ដាក់ម៉ូតូ

Read more
ព័ត៌មានជាតិ

យុទ្ធនាការឃោសនា បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ខេត្តព្រៃវែង(Video inside)

ព្រៃវែង៖ ព្រឹកថ្ងៃ២១ ឧសភា ឆ្នាំ២០២២នេះ ជាថ្ងៃដែលកម្ពុជាបាន រៀបចំយុទ្ធនាការឃោសនារកសំឡេង ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។ ក្នុងនោះ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានគណៈបក្សខេត្តបានលើកឡើងថា គណបក្សបានត្រៀមរួចជាស្រេចហើយ នៅតាមគោលដៅមូលដ្ឋាននៅទូទាំងប្រទេស ដោយអនុវត្តទៅតាមសេចក្តីណែនាំរបស់គ.ជ.ប។ ឯកឧត្តម បន្តថា គណៈកម្មាធិការគណបក្សខេត្ត បានស្នើសុំទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ដើម្បីរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្នាក់ខេត្ត និងតាមបណ្ដាឃុំសង្កាត់ទាំង ១១៦ ឃុំ សង្កាត់ នៅទូទាំងខេត្តនាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ នេះព្រមៗគ្នា។ ក្នុងនោះដែរឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជនកម្ពុជា​បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ នាពេលនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង

Read more