ព័ត៌មានជាតិ

ពិធីប្រគល់ ទទួល ថវិកាវិភាគទាន ដើម្បីអបអរខួបលើកទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២

ព្រៃវែង៖ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានរៀបចំ ពិធីប្រគល់ – ទទួល ថវិកា វិភាគទាន ដើម្បីអបអរខួបលើកទី ១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៏” ដែលវិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត។ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរាយការណ៍អំពីផែនការសកម្មភាព រយៈពេល ៥ ខែ ឆ្នាំ២០២២មកនេះ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងការថែទាំសុខភាពក្នុងសហគមន៍ សរុបបានចំនួន ២២៧គ្រួសារ  ក្នុងនោះរងគ្រោះដោយសារគ្រោះមហន្តរាយចំនួន ១១០គ្រួសារ មានខ្យល់កន្ត្រាក់បាក់រលំផ្ទះចំនួន ៦៩ខ្នងផ្ទះ, ភ្លើងឆេះផ្ទះ ១២ខ្នងផ្ទះ , គ្រោះថ្នាក់ចរាចរណ៍

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌល-ខេត្តកណ្តាល(Video inside)

រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយលោក អន ភារៈ អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព កងកម្លាំងទាំងបី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោក អន ភារៈ តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏ដូចជារដ្ឋបាលខេត្ត សូមសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសពចំពោះមរណភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ថាមិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវ ធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់

Read more