ព័ត៌មានជាតិ

រដ្ឋមន្ត្តី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងសហការី បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំខ្នុរដំបង ចំនួន ៤០០នាក់

កំពង់ចាម÷ឈានចូលកម្មវិធីទី៣ ក្នុងស្រុកជើងព្រៃ នៅរសៀលថ្ងៃដដែល ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងសហការី បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំខ្នុរដំបង ចំនួន ៤០០នាក់ ដែលពិធីនេះបានរៀបចំនៅក្នុងបរិវេណវត្តខ្នុរដំបង។ សម្រាប់កម្មវិធីទី៣ ខ្លឹមសារនៃការសំណេះសំណាលជាមួយបងប្អូនឃុំខ្នុរដំបង ដូចកម្មវិធីទី១-២ ដែរជារួម និងដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីនៅរសៀលថ្ងៃនេះ បានជម្រាបជូនប្រជាពលរដ្ឋបានយល់ដឹងអំពីបច្ចេកទេសទាក់ទងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលតម្រូវ ឲ្យយើងគោរពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។ បញ្ហាសំខាន់ៗ ដែលជាឧបសគ្គដល់ការនាំចេញ ក្នុងនោះកត្តាសំខាន់គឺវិបត្តិជាសកលនៃជំងឺឆ្លងកូវីដ-១៩ និងសង្គ្រាមរុស្សី-អ៊ុយក្រែន។ តែទោះជាយ៉ាងណា ឯកឧត្តមសង្ឃឹម និងជឿជាក់ថាស្ថានភាពនេះនឹងល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខ តាមរយ:វិធានការសំខាន់ៗដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលយើងទើបចេញផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩ ឯកឧត្តមបានណែនាំឲ្យបង ប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ទាំងសុខភាព និងសេដ្ឋកិច្ចគ្រួសារ ដោយត្រូវយកឱកាសនេះ ខិតខំធ្វើការដាំដុះដំណាំ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ឲ្យជីវភាពគ្រួសារ “ទំហំដីរបស់គ្រួសារមិនរីកធំធាត់ទេ ប៉ុន្តែសមាជិកក្នុងគ្រួសារ ព្រមជាមួយតម្រូវក្នុងគ្រួសារចេះតែកើនឡើងជាបន្តបន្ទាប់”។ អញ្ចឹងយើងត្រូវតែខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ និងតាមឲ្យទាន់បរិបទនៃការរីកចម្រើនរបស់សង្គមជាតិ។ បើយើងក្រហើយ កុំឲ្យក្រតកូន ត្រូវលើកទឹកចិត្តឲ្យកូន ចៅទៅសាលា សិក្សារៀន សូត្រគ្រប់បែប យ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យពួកគេដើរចេញពីភាពល្ងង់ខ្លៅ និងក្រីក្រ “ភាពល្ងិតល្ងង់ នេះហើយដែលធ្វើឲ្យពួកគេក្រតជំនាន់

Read more
ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា!

ភ្នំពេញ÷នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹសចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានអ្នកមកពីគណបក្សផ្សេងៗចំនួន០៣បក្ស ជាក់ស្តែងមកពីគណបក្សភ្លើងទៀន គឺមានសមាសភាពក្នុងជួរបេក្ខជនក្រុមប្រឹក្សាសង្កាត់ រហូតដល់០៦នាក់ ដែលមានលំដាប់លេខរៀងទី២ ទី៤ ទី៥ ទី៦ ទី៧ និងទី១០ ក៏បានមកចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ។ ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងឲ្យដឹងថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍបច្ចុប្បន្ននេះដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស និងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ សម្តេចថែមទាំងមាន ទស្សនៈវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ សង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ។ ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងបន្តថា

Read more