ព័ត៌មានជាតិ

លោកហ៊ុន សែនថា​លោក​សម រង្ស៊ីគឺជាម​នុស្សល្ងង់​​ដែល​មិន​ចេះ​ប្រើ​ឱកាស

លោកហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅចំពោះមុខពលរដ្ឋខ្មែរ​នៅក្រៅ​ប្រទេស​ដែល​មកស្វាគមន៍ នៅសហរដ្ឋអាមេរិកបានលើកសរសើរលោក កឹម សុខាថាអ្នកនយោបាយ​ឆ្លាត​វៃបន្ទាប់ពីប្រធានអតីតបក្សប្រឆាំងរូបនេះបានផ្ញើសាររំលែកទុក្ខក្រុមគ្រួសារលោក​ដែល​លោក ហ៊ុន ណេងទទួលមរភាព។ ប៉ុន្តែ​ជាមួយគ្នានេះ លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ជាមនុស្សល្ងង់ដែល​មិន​ឆក់​ឱកាសយកនេះ​ដើម្បី​សម្របសម្រួល​នយោបាយបានវិលចូលស្រុកវិញ។ សម្រាប់លោក ហ៊ុន សែន ការដែលលោក សម រង្ស៉ី មិន​បាន​ផ្ញើ​សារចូលរួម​រំលែក​ទុក្ខក្រុម​គ្រួសារ​លោក​ដែល​បាត់​បង់​បងប្រុសនោះ គឺជារឿងងាយស្រួល​សម្រាប់​លោកទៅវិញទេពីព្រោះ​ប្រសិន​បើ​លោកសម រង្ស៊ី ផ្ញើសាររំលែកទុក្ខនោះ គឺប្រៀបបាននឹង​រុញលោកឲ្យផ្ទប់នឹងជញ្ជាំងពីព្រោះចង់ឬមិន​ចង់​លោក​ត្រូវតែ​ឆ្លើយតបវិញ។បើតាមលោកប្រមុខរដ្ឋាភិបាល លោក សម រង្ស៊ី គឺជាមនុស្សល្ងង់​ដែល​មិនចេះ​ប្រើ​ឱកាសនេះ​ដើម្បីសម្រួលសម្រួលបានចូល​ស្រុក​វិញ។ប៉ុន្តែជាមួយគ្នានេះលោក ហ៊ុន សែន បានកោតសរសើរ លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិថា មានភាពឆ្លាតវៃ ដែលបានផ្ញើលិខិតរំលែកទុក្ខនិងចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ហ៊ុន ណេង ដែលលោកចាត់ទុកថាជាកាយវិការល្អក្នុងនាមអ្នកនយោបាយខ្មែរ ទោះបីជាមាននិន្នាការខុសគ្នា។ បើតាមលោក ហ៊ុន សែន ក្នុងជំនួប៤ម៉ោងជាមួយលោក កឹម សុខា គឺអ្នកនយោបាយ​ជាប់​បណ្តឹង​នៅតុលាការរូបនេះ បានសុំប្រមុខ​រដ្ឋាភិបាលចេញទៅ​ក្រៅប្រទេស។ ប៉ុន្តែលោក ហ៊ុន សែន អះអាងថា

Read more
ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន៧នាក់ត្រូវបានសមត្ថកិច្ចខេត្តព្រៃវែងឃាត់ខ្លួន

ព្រៃវែង ៖ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសុីធរកណ្តាល ដោយប្រើប្រាស់វិធានការជំនាញ និងបង្រ្កាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧ នាក់,ស្រី ០០ នាក់ ដែលពាក់ព័ន្ធករណី រក្សាទុក-ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ នៅថ្ងៃទី០៨/០៥/២០២២ វេលាម៉ោង ១១:៤៥ នាទីថ្ងៃត្រង់ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្វាយជីក្រាយ ឃុំឬស្សីសាញ់ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដោយប្រើប្រាស់វិធានការជំនាញ និងបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧ នាក់,ស្រី ០០ នាក់ ជាមុខសញ្ញាជួញដូរចំនួន ០២ នាក់ , ជាមុខសញ្ញាប្រើប្រាស់ចំនួន ០៥ នាក់ លទ្ធផលតេស្ត (វិជ្ជមាន) មានផ្ទុកសារធាតុញៀនទាំង ០៧ នាក់។ ក្នុងការបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន: -ម៉្សៅក្រាមពណ៍សថ្លាចំនួន ០៩ កញ្ចប់ ( តូច៨,ធំល្មម១ )ទម្ងន់ ( ៥៧,០១ ក្រាម

Read more