ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មីប្រទេសឡាវចូលជួបសម្តែងការគួរសម

ភ្នំពេញ÷សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំាកម្ពុជា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២។ ឯកឧត្តម បួកែវ ភុំវង្សសាយ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខជូនសម្តេចប្រធានរដ្ឋសភា ពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភានៃប្រទេសឡាវ។ ឯកឧត្តមបានលើកឡើងពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អ ជាលក្ខណៈបងប្អូនរវាងប្រទេសទំាងពីរដែលមានតំាងពីយូរមក។ តំណាងឲ្យប្រទេសឡាវ ឯកឧត្តមឯកអគ្គរដ្ឋទូតបានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សំាងកូវីដ១៩ និងសម្ភារៈបរិក្ខាពេទ្យជាច្រើនទៀតជូនដល់ប្រទេសឡាវនាពេលកន្លងមក។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចប្រធានរដ្ឋសភាថានៅក្នុងពេលចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជានេះ ក្រោយពីបានជូនសារតំាងដល់ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ រួចមក ឯកឧត្តមបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយភាគីកម្ពុជាជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យបម្រើផលប្រយោជន៍ប្រទេសទំាងពីរ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះពិតជាមានសារសំខាន់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់នេះ ឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋាភិបាល និងរដ្ឋសភា ។ សម្តេចបានមានប្រសាសន៍បន្តថា ទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ-១៩រាតត្បាតជាង២ឆ្នាំមកនេះយ៉ាងណាក្តី តែទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅតែបន្តធ្វើឡើងជាប្រក្រតី ហើយការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការជួបសន្ទនារវាងថ្នាក់ដឹកនាំប្រទេសទំាងពីរបានធ្វើឡើងជាប្រចំា។

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាល សាខាបក្ស អនុសាខាបក្ស សកម្មជន គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជាង៤០០នាក់!

នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស រួមជាមួយអនុប្រធានក្រុមការងារ មន្ត្រីក្រុមការងារក្រោមឱវាទ អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសាខាបក្ស ប្រធាន-អនុប្រធាន អនុសាខាបក្ស សកម្មជន គណបក្សប្រជាជនកម្ពុជា និងយុវជន(សសយក) ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដែលមានវត្តមានចូលរួមសរុបចំនួនជាង៤០០នាក់។ ក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង បានចែក ខោអាវកីឡាសរុបចំនួន ៣,១៤៤កំប្លេ, បាល់ចំនួន៩០គ្រាប់ ប្រគល់ជូនតាម ភូមិ និងសាលារៀន ដើម្បីយកទៅចែកជូនដល់កុមារ យុវសិស្ស ទាំងអស់ដែលរស់នៅក្នុងសង្កាត់ព្រែកកំពឹស ចាប់ពីអាយុ ០២ឆ្នាំដល់១៧ឆ្នាំ ក៏ដូចជាយុវសិស្សមកពីមូលដ្ឋានផ្សេងៗ ដែលកំពុងសិក្សាតាមបណ្តាសាលារៀនក្នុងសង្កាត់ព្រែកកំពឹស ដោយមិនប្រកាន់និន្នាការនយោបាយ ព្រមទាំងបានចែកជូននូវជែលលាងសម្អាតដៃចំនួន ៣,៤៤៦ដប ជូនតាមគ្រួសារទាំងអស់ក្នុងសង្កាត់ព្រែកកំពឹស ដោយក្នុង០១គ្រួសារទទួលបានជែល០២ដប។   ក្នុងឱកាសនោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកអាហារសម្រន់រួមមាន នំប៉ាវ ភេសជ្ជៈ និងទឹកសុទ្ធ ចែកជូនដល់សមាជិកចូលរួមទាំងអស់បរិភោគ រួមទាំងចែកជូនថវិកាក្នុងម្នាក់ៗទទួលបានចំនួន៣០,០០០រៀលគ្រប់ៗគ្នា ក្រោមបរិយាកាសរីករាយ ប្រកបដោយ មនោសញ្ចេតនាស្និទ្ធស្នាលក្រៃលែង

Read more