ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើនប្រភេទ ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗខាងមុខនេះ!

សៀមរាប÷សួនកែច្នៃមួយកន្លែង ដែលគេឱ្យឈ្មោះថា សួនរុក្ខជាតិអង្គរ ក្នុងនោះមានសួនសត្វព្រៃ វាលស្មៅ សួនផ្កា និងដើមឈើហូបផ្លែជាច្រើនប្រភេទ ត្រូវបានអាជ្ញាធរជាតិអប្សរា គ្រោងនឹងបើកសម្ពោធឱ្យភ្ញៀវចូលទស្សនា ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យមានការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត លើផលិតផលទេសចរណ៍ថ្មី ក្រៅតែពីតំបន់អង្គរ។ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សួនរុក្ខជាតិអង្គរ ជារមណីយដ្ឋានកែច្នៃ ទំហំជាង ១៥ហិកតា មានទីតាំងក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម មានពូជឈើជាង ៥០០ប្រភេទដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដែលអាចចាត់ទុកថាជាសួនមានលក្ខណ:ពិសេសលើសសួនកំសាន្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើ និងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបប្រវាំងជាដើមនៅក្នុងនោះដែរ។ លោកបន្តថា កាលដើមឡើយសួនរុក្ខជាតិអង្គរនេះ គឺជាសួនគ្រឿងទេស ដែលមានទំហំដីត្រឹមជាង ២ហិកតាប៉ុណ្ណោះ។ នៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា បានរៀបចំពង្រីកសួននេះឱ្យកាន់តែធំមុន ដោយរៀបចំប្រព័ន្ធទឹក ដែលមានប្រភពពីស្ទឹងសៀមរាប

Read more
ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យ ពិគ្រោះនិងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម

កំពង់ចាម÷នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ ទេព រង្សុី ប្រធានកិត្តិយស សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍសាខាក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញចុះពិនិត្យមើលដំណើរការ ពិគ្រោះនិងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ នាបរិវេណសាលាបឋមសិក្សា ដំណាក់ព្រីង ឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ឯកឧត្តម សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនថា ក្រុមគ្រូពេទ្យដែលបានមកឃុំមហាលាភ ដែលជាឃុំទី៦ ក្នុងចំណោមឃុំទាំង ៨ ក្នុងស្រុកកោះសូទិន ដើម្បីជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការ

Read more