ព័ត៌មានស៊ើបអង្កេត

ពលរដ្ឋចោទលោក ហ៊ី ធួក អភិបាលស្រុកពារាំង ផ្អឹបបណ្ដឹងពួកគាត់ទុកចោល មិនដោះស្រាយ មានចេតនា ឱ្យបុគ្គលខិលខូចរំលោភយកដីអូរសាធារណៈ ដែលកំពុងមានទំនាស់!

(ព្រៃវែង)៖ ករណីទំនាស់រំលោភយកដីអូរសាធាររណៈ១កន្លែង ទំហំជាងកន្លះហិកតា ត្រង់ចំណុចត្រពាំងខ្វែក ស្ថិតនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង”បានក្លាយជាទំនាស់រ៉ាំរ៉ៃ”។ ដែលអាចបង្កជាអំពើហិង្សា កាប់ចាក់គ្នា នៅថ្ងៃក្រោយជាក់ ជាមិនខាន បើអាជ្ញាធរ គ្មានឆន្ទះ ក្នុងការដោះស្រាយនោះទេ!។“ភាគី”ពលរដ្ឋអ្នកស្នើរសុំរក្សាដីនោះទុកជាសម្បត្តិរដ្ឋ បានចោទលោក ហ៊ី ធួក អភិបាលស្រុកពារាំង ថា៖ មានចេតនាមិនល្អ ដោយផ្អឹបបណ្ដឹងពួកគាត់ ទុកចោលមិនដោះស្រាយ និងមិនទប់ស្កាត់ នូវសកម្មភាពទន្ទ្រានរំលោភយកដីរដ្ឋ។ ខណៈ”ភាគី”អ្នកឈូសឆាយ ដុតព្រៃ ធ្វើផលកសិកម្ម លើដីនោះ នៅតែបន្តកាន់កាប់ដដែលៗ ។ ថែមទាំងបានសង់រោងដែក រឹងមាំទៀតផង បណ្ដាលឱ្យឈ្លោះប្រកែកគ្នានៅថ្ងៃទី០៦.០៥.២០២២នេះ ជាថ្មីម្ដងទៀត។សូមជម្រាបថា”ភាគី”ដែលស្នើរសុំរក្សាទុកដី”ចំណីអូរសាធារណៈ”ត្រង់ចំណុចខាងលើ ទុកជាសម្បត្តរដ្ឋនោះ។គឺក្រុមគ្រួសារលោក មាស សន នៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ដោយឡែក”ភាគី”ដែលចូលទៅកាន់កាប់ ដីអូរត្រង់ចំណុចខាងលើ គឺក្រុមគ្រួសារលោក ជា បូណា នៅភូមិ.ឃុំ.ជាមួយលោក មាស សន ដែរ!។អ្នកស្រី ជា ពិសី មានទីលំនៅភូមិឃុំខាងលើ! ត្រូវជាកូនលោក មាស

Read more
ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ដឹកនាំប្រតិភូចូលគោរពវិញ្ញាណក្ខន្ធ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង!

កំពង់ចាម៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២ ឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង គ្រប់លំដាប់ថ្នាក់ ។ បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ សពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា។ នៅគេហដ្ឋានរបស់សម្ដេច ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ សព“សម្ដេចឧត្ដមទេពញាណ”នឹងត្រូវដង្ហែពីគេហដ្ឋាននៃសព ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។ “សម្ដេចឧត្ដមទេពញាណ”បានទទួលមរណភាព កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦ និង២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង៕

Read more
ព័ត៌មានជាតិ

ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណប្រជាជនកម្ពុជាបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមជាមួយប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដឹកនាំដោយ ឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតនៅគេហដ្ឋានសព ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ សូមជម្រាបថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន បាន ទទួលមរណភាព កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំបេះដូង។ សពរបស់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង នឹងត្រូវដង្ហទៅបញ្ចុះ នៅលើទីតាំងជើងភ្នំប្រុស នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៕

Read more