ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាល សាខាបក្ស អនុសាខាបក្ស សកម្មជន គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជាង៤០០នាក់!

  នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ឯក រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស រួមជាមួយអនុប្រធានក្រុមការងារ មន្ត្រីក្រុមការងារក្រោមឱវាទ អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសាខាបក្ស ប្រធាន-អនុប្រធាន អនុសាខាបក្ស សកម្មជន គណបក្សប្រជាជនកម្ពុជា និងយុវជន(សសយក) ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដែលមានវត្តមានចូលរួមសរុបចំនួនជាង៤០០នាក់។ ក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង បានចែក ខោអាវកីឡាសរុបចំនួន ៣,១៤៤កំប្លេ, បាល់ចំនួន៩០គ្រាប់ ប្រគល់ជូនតាម ភូមិ និងសាលារៀន ដើម្បីយកទៅចែកជូនដល់កុមារ យុវសិស្ស ទាំងអស់ដែលរស់នៅក្នុងសង្កាត់ព្រែកកំពឹស ចាប់ពីអាយុ ០២ឆ្នាំដល់១៧ឆ្នាំ ក៏ដូចជាយុវសិស្សមកពីមូលដ្ឋានផ្សេងៗ ដែលកំពុងសិក្សាតាមបណ្តាសាលារៀនក្នុងសង្កាត់ព្រែកកំពឹស ដោយមិនប្រកាន់និន្នាការនយោបាយ ព្រមទាំងបានចែកជូននូវជែលលាងសម្អាតដៃចំនួន ៣,៤៤៦ដប ជូនតាមគ្រួសារទាំងអស់ក្នុងសង្កាត់ព្រែកកំពឹស ដោយក្នុង០១គ្រួសារទទួលបានជែល០២ដប។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកអាហារសម្រន់រួមមាន នំប៉ាវ ភេសជ្ជៈ និងទឹកសុទ្ធ ចែកជូនដល់សមាជិកចូលរួមទាំងអស់បរិភោគ រួមទាំងចែកជូនថវិកាក្នុងម្នាក់ៗទទួលបានចំនួន៣០,០០០រៀលគ្រប់ៗគ្នា ក្រោមបរិយាកាសរីករាយ ប្រកបដោយ មនោសញ្ចេតនាស្និទ្ធស្នាលយ៉ាងក្រៃលែង។

Read more
ព័ត៌មានជាតិ

រដ្ឋមន្រ្តីវេង សា​ខុនប្រធានក្រុមការងារបានបន្តដំ​ណើរមកខេត្តកំពង់ចា​មស្រុកកំពង់សៀម​ឃុំ​កោះមិត្ត​ដើម្បីមកជួប​​សំណេះ​សំ​ណាល​ជាមួយ​សមាជិក​បក្ស

នៅរសៀលថ្ងៃដដែលអញ្ជើញចេញពីខេត្តត្បូងឃ្មុំ ឯកឧត្តមប្រធានក្រុមការងារនិងសហការី បានបន្តដំណើរមកខេត្តកំពង់ចាម ស្រុកកំពង់សៀម ឃុំកោះមិត្ត ដើម្បីមកជួបសំណេះសំណាលជា មួយសមាជិកបក្សចំនួន ១២០០នាក់ ក្នុងបរិវេណវត្តកោះមិត្ត។ ក្នុងពិធីនេះក៏មានការអញ្ជើញចូល រួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការ ងារចុះឃុំកោះមិត្ត សហការី លោកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ យ៉ាងច្រើនកុះករ។ខ្លឹមសាររួមនៃការសំណេះសំណាលគឺទាក់ទងទៅនឹងដំណើរការស្វែងរកសន្តិភាព គោលនយោ បាយឈ្នះ ឈ្នះរបស់សម្តេច ការកសាង និងអភិវឌ្ឍប្រទេសក្រោយថ្ងៃ ៧មករា ដំណើរការរីក ចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ច ការកសាងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ការនាំចេញផលិតផលកសិកម្ម ស្ថានភាពនយោបាយជាតិ និងអន្តរជាតិ បច្ចុប្បន្នភាពជំងឺឆ្លង កូវីដ-១៩ យុទ្ធនាការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងសកម្មភាពស្តារសេដ្ឋកិច្ចជាតិឡើង វិញស្របតាមគន្លងប្រក្រតីភាពថ្មី។ល។ បើនិយាយដល់សន្តិភាព យើងមិនអាចបំភ្លេចបាននូវគុណូបការដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បៅនាំយកសន្តិភាព មកជូនប្រជាពលរដ្ឋរបស់សម្តេច ជាក់ស្តែងយើងបានអញ្ជើញមកជួបជុំគ្នានារសៀលថ្ងៃនេះ ក៏ដោយសារសន្តិភាព។ សន្តិភាពបានគ្របបណ្តប់ពេញផ្ទៃប្រទេស សន្តិភាពបានបង្កលក្ខណ: ងាយស្រួលជូនបងប្អូនក្នុងការកសាងជីវភាព អភិវឌ្ឍមូលដ្ឋាន សេដ្ឋកិច្ច រស់នៅជួបជុំគ្រួសារ ទទួលបានសិទ្ធិ សេរីភាពពេញលេញ។ល។ ដូច្នេះ ក្នុងនាមប្រជាពលរដ្ឋកម្ពុជា សូមថ្លែងអំណរ

Read more