ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាចំនួន ២៧៧ នាក់ នៅស្រុកស៊ីធរកណ្តាល និងស្រុកពោធិ៍រៀង

ព្រៃវែង ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាចំនួន ២៧៧ នាក់ ដែលមកពីវិទ្យាល័យចំនួន ៣ គឺនៅស្រុកស៊ីធរកណ្តាលចំនួន២ វិទ្យាល័យ និងស្រុកពោធិ៍រៀងចំនួន ១ វិទ្យាល័យ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី រូមទាំងលោក សួន សុមាលី អភិបាលរងខេត្ត ព្រមទាំងមានការអញ្ញើញចូលរួមពីសមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា  គណៈកម្មាធិការអនុសាខាស្រុក មន្ត្រីប្រចាំការអនុសាខាស្រុក ប្រធានការិយាល័យអប់រំស្រុក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាថ្មី នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ «សារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ»

ភ្នំពេញ៖ បេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគតរបស់កម្ពុជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «សារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ»។ ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។ ឯកឧត្តមបណ្ឌិត ហ៊ុន មា៉ណែត បានបញ្ជាក់ថា «អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមតាមដានសកម្មភាពជាក់ស្ដែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមានទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានខ្លួនឯង» ។ឯកឧត្ដមបានថ្លែងថា បើចង់ឲ្យប្រទេសយើងរីកចម្រើន មានប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋានច្បាប់ ត្រូវតែចូលរួមទាំងអស់គ្នា គ្មាននិទណ្ឌភាពសម្រាប់អ្នកណាទេ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា អាជីពសារព័ត៌មានបានដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលបានទទួលស្គាល់រួចហើយ និងខិតខំបើកលំហសម្រាប់អ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានគឺជាអំណាចទី៤ ដែលបានដើរតួនាទីដូចជា៖ *ទី១-ចូលរួមសហការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋានច្បាប់។ *ទី២-អ្នកសារព័ត៌មានគឺជាអ្នកផ្ដល់ព័ត៌មានដ៏សំខាន់ទៅដល់សាធារណជន ឲ្យគាត់បានដឹងអំពីអ្វីខ្លះដែលកំពុងកើតឡើងនៅក្នុងប្រទេស ហើយក៏ជាអ្នកផ្ដល់ព័ត៌មានយ៉ាងលឿនដល់រាជរដ្ឋាភិបាល

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ នៅរសៀលថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលខេត្តព្រៃវែង ដើម្បីពិនិត្យ និងវាយតម្លៃអំពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំក្រុងស្រុកទាំងអស់នៅខេត្តព្រៃវែងដែលបាន អនុវត្តន៍កន្លងមកនេះ ដោយកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វាព្រំដែនទាំង៦។ ក្នុងកិច្ចប្រជុំនោះ ក៏មានបង្ហាញបទអន្តរាគមន៍ ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សម្រាប់ការបោះឆ្នេាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណ្តិតទី៥ ឆ្នាំ២០២២។ បទអន្តរាគមន៍ ស្តីពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជម្រុញ ជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។ ថ្លែងនៅក្នុងឱកាសនោះផងដែរឯកឧត្តម ជា សុមេធី អភិបាលខេត្ត កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុកទាំង ១៣ នៃខេត្តព្រៃវែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន

Read more