ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចូលរួមអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”

ភ្នុះពេញ÷នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ។ ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ លោកប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ គណៈអភិបាលខណ្ឌ នាយករងរដ្ឋបាល លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ តំណាងយោធាភូមិភាគពិសេស លោក លោកស្រីប្រធានការិយាល័យទាំង១១ លោក លោកស្រី តំណាងសហជីព និងមន្រ្តីរាជការជាគ្រូបង្រៀន។  ក្នុងពិធីសំណេះសំណាលនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាលជ្រាលជ្រៅបំផុត៕ #PhnomPenhGRK

Read more
ព័ត៌មានសន្តិសុខសង្គម

បានគ្នាចូលគុកកំដរគ្នា កុំឲ្យឯកកា បន្ទាប់ពីធាក់ផ្តួលប្លន់យកម៉ូតូ ជាមួយគ្នា!(Video inside)

ភ្នំពេញ÷ជនសង្ស័យម្នាក់ថ្មីទៀត ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី ភ្នំពេញបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ខណៈដែលបក្សពួករបស់ខ្លួនម្នាក់ ទើបតែត្រូវបាន បញ្ជូនចូលទៅដល់ពន្ធនាគារកាលពី៣ថ្ងៃមុន។ ជនសង្ស័យឈ្មោះ អឿន រស្មី ហៅ តុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីរូបគេជាមួយបក្សពួក ០២នាក់ផ្សេងទៀត បានចូលរួមធ្វើសកម្មភាព ធាក់ផ្តួលប្លន់យកម៉ូតូ០១គ្រឿង ដោយប្រើកាំបិតដេញកាប់ជនរងគ្រោះ។ ដំបូងឡើយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ បានតែម្នាក់ប៉ុណ្ណោះ គឺឈ្មោះ វ៉ាន់ សុខវិច្ឆិកា ភេទ ប្រុស អាយុ ២១ឆ្នាំ លុះក្រោយមក ក៏បានបន្តការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ អឿន

Read more
ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ជួបសំណេះសំណាលជាមួយប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ÷នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ពិធីនេះធើ្វឡើងនៅស្រុកកោះសូទិន ក្រោមវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ បន្ទាប់ពី លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន ធ្វើរបាយការណ៍ជម្រាបជូន ពីវឌ្ឍនភាពការងាររួមដែលអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក សម្រេចអនុវត្តន៍បាន ក្នុងរយៈពេលកន្លងមក និងលើកទិសដៅការងារ ដើម្បីធ្វើអោយបានកាន់តែប្រសើររួចមក ឯកឧត្តម អ៊ុន ចាន់ដា បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បំពេញបាននាពេលកន្លងមកនេះ និងជម្រុញលើកទឹកចិត្តអោយបន្តពង្រឹងការអនុវត្តន៍ការងាររួមគ្នា អោយបានកាន់តែសុីជម្រៅបន្ថែមទៀត។ ឯកឧត្តម អភិបាលខេត្ត បានជម្រុញដល់អាជ្ញាធរដែនដី ឃុំ

Read more