ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាគណៈអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ រយៈពេល០៥ ឆ្នាំ(២០១៧-២០២២) របស់គណបក្សសង្កាត់វាលវង់ ក្រុងកំពង់ចាម

កំពង់ចាម÷នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងកំពង់ចាម អញ្ជើញជា គណៈអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍន៍ រយៈពេល០៥ ឆ្នាំ ២០១៧-២០២២ និងទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ ២០២២-២០២៧ របស់គណបក្សមូលដ្ឋាន សង្កាត់វាលវង់ ក្រុងកំពង់ចាម។ សន្និបាតនេះធ្វើឡើងនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម ដោយបានការអញ្ជើញជាគណៈអធិបតីពី ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការ គណបក្សខេត្ត និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារចុះជួយក្រុងកំពង់ចាម, លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយសង្កាត់វាលវង់ មន្ត្រីគណបក្សថ្នាក់មូលដ្ឋាន រួមនឹងសមាជិក សមាជិកា ប្រមាណជាង ២៥០ នាក់។ Chao Vong

Read more
ព័ត៌មានជាតិ

សន្និបាត គណៈកម្មាធិការគណបក្សឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកតំបែរ មានការរៀបចំកម្មវិធីសន្និបាត គណៈកម្មាធិការគណបក្សឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសមាជិកថ្នាក់កណ្តាលនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ និងមានការចូលរួមរបស់ ឯកឧត្តម លោកជំទាវអនុប្រធាន និងសមាជិកក្រុមការងារសរុបចំនួនជាង ២០០នាក់។ សន្និបាតគណៈកម្មាធិការគណបក្សឃុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង – ផ្សព្វផ្សាយពីរបាយការណ៍បូកសរុប វាយតម្លៃ អំពីសមិទ្ធផល និងបញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សមូលដ្ឋាន សម្រាប់ការអភិវឌ្ឍន៍ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឆ្នាំ២០១៧ ដល់២០២២ – គោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំឆ្នាំ២០២២ ដល់២០២៧ – សេចក្តីសម្រេចចិត្តសន្និបាតគណៈកម្មាធិការបក្សមូលដ្ឋានឃុំសេដា មានមតិទៅកាន់អង្គសន្និបាត ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលអាជ្ញាធរមូលដ្ឋានស្រុកតំបែរ បានខិតខំទាំងកម្លាំងកាយ

Read more