ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញទើបតែបញ្ជូនចោរឆក់ ០២នាក់ ទៅដល់ពន្ធនាគារ ស្រាប់តែ ចោរឆក់ ០៤នាក់ផ្សេងទៀត តាមចូលទៅដែរ!

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ ទើបតែបញ្ជូនចោរឆក់ ០២នាក់ ទៅកាន់តុលាការ និងធ្វើការឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារព្រៃស ស្រាប់តែនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ជាចោរឆក់ បន្ថែម ០៤នាក់ផ្សេងទៀត ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាបន្ត។ ជនសង្ស័យ ០៤នាក់ក្រោយនេះ មិនត្រឹមតែពាក់ព័ន្ធករណី ឆក់ យ៉ាងសកម្ម ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ទាំងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ ថែមទាំងធ្លាប់ធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូផងដែរ។ ជនសង្ស័យទី១ ឈ្មោះ អ៊ីម បញ្ញា ហៅអាញ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមេក្លោងឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ស្រុកអង្គស្នូល) បច្ចុប្បន្នស្នាក់នៅ ភូមិ ស្វាយជ្រុំ ឃុំ បែកចាន ស្រុក អង្គស្នូល ខេត្ត កណ្តាល។ ជនសង្ស័យទី២ ឈ្មោះ

Read more
ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែងបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)

ព្រៃវែង÷កិច្ចប្រជុំនេះបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្តនាយកទីចាត់ការសាលាខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៣ ប្រធាន អនុប្រធានមន្ទីរអង្គភាព កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមរម្លឹកដល់លោកអភិបាលស្រុកកំចាយមារ ជំរុញការស្នើរសុំអាជ្ញាប័ណ្ណចែកចាយទឹកស្អាត អោយបានត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពទឹកដែលមានលក្ខណៈស្តង់ដារអាចទទួលយកបាន និងរដ្ឋក៏អាចទទួលបាននូវព័ន្ធមួយចំនួនផងដែរ។ ជាមួយគ្នានេះ លើករណីសណ្តាប់ធ្នាប់សាធារណៈ និងការថែទាំបរិស្ថាននៅលើស្ពានអ្នកលឿង ស្នើរសុំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយសម្រួលការងារនេះ ដើម្បីបញ្ជាសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការរក្សាអនាម័យសំរាមនៅលើបរិវេណស្ពាននេះផងដែរ។ ដោយឡែក មន្ទីរកសិកម្ម ក៏ត្រូវពិនិត្យ និងដោះស្រាយការងារបង្កបង្កើនផលទូទាំងខេត្ត រួមមានដំណាំស្រូវ និងដំណាំផ្សេងៗ ដូចជាបន្លែជាច្រើនប្រភេទ ដោយធ្វើការសហការណ៍អោយបានល្អជាមួយមន្ទីរធនធានទឹកខេត្ត ក្នុងខណៈដែលអាជ្ញាធរតាមបន្ទាត់ព្រំដែនត្រូវខិតខំសម្របសម្រួល ដើម្បីជួយសម្រួលក្នុងការនាំកសិផលដំណាំស្រូវចេញទៅប្រទេសវៀតណាមផងដែរ។ បន្ថែមលើនេះ ខ្ញុំបាទ ស្នើអោយមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត យកចិត្តទុក្ខដាក់ពិនិត្យ និងអន្តរាគមន៍ ពន្លឿនលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលស្ថិតក្នុងគំរោង ជាពិសេស ជាអនុសាសន៍របស់សម្តេចតេជោ និងសម្តេចក្រឡាហោមជាដើម ដូចសម្តេចតេជោមានប្រសាសន៍ថា, “មានផ្លូវ មានក្តីសង្ឃឹម” ។

Read more
ព័ត៌មានជាតិ

យោងតាមរបាយការណ៍ជាបឋមដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្មនៅថ្ងៃទី០៤ខែមករាឆ្នាំ២០២២នេះបានឲ្យដឹងថា នៅឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជាសម្រេចបាន៖

១. ផលិតកម្មដំណាំកសិកម្មនៅទូទាំងប្រទេសទទួលបានសរុបចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើងចំនួន ២៣%ធៀបនឹងឆ្នាំ២០២០, ២. តម្លៃផលិតផលសរុបនៃផលិតកម្មដំណាំសរុបមានទំហំ ១០ ៥៦៧ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ៣៣,១៥%ធៀបនឹងឆ្នាំ២០២០ ។ I. ផលិតកម្មដំណាំកសិកម្ម ផលិតកម្មដំណាំកសិកម្មឆ្នាំ២០២១ ទទួលបានសរុបចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើងចំនួន ២៣%ធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២៨ ៥៨៩ ៤៩៣ តោន ក្នុងនោះ៖ ១. ដំណាំស្រូវ មានចំនួន ១២ ២០៦ ៩១១ តោន កើនឡើងចំនួន ១១,៦៣% ធៀបនឹងឆ្នាំ២០២០ ដែលមានបរិមាណចំនួន ១០ ៩៣៥ ៦១៨តោន ២. ដំណាំសាកវប្បកម្ម មានចំនួន ៤ ៦០៨ ២៣៣ តោន ដែលមានប្រភេទដំណាំសំខាន់ៗដូចខាងក្រោម៖ –

Read more