ព័ត៌មានជាតិ

«លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត អញ្ជេីញអមដំណេីរ​ ឯកឧត្តម ស្វាយ សំអ៊ាង ចុះត្រួតពិនិត្យ គោលដៅឈរជើងរបស់កម្លាំងចម្រុះហាមឃាត់ប្រជាពលរដ្ឋគ្មានការចាំបាច់ចេញ ចូលឆ្លងខេត្ត នៅចំណុចព្រំប្រទល់ទាំង២ មណ្ឌលគិរី រតនគីរី និងមណ្ឌលគិរី ក្រចេះ»

«លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត អញ្ជេីញអមដំណេីរ​ ឯកឧត្តម ស្វាយ សំអ៊ាង ចុះត្រួតពិនិត្យ គោលដៅឈរជើងរបស់កម្លាំងចម្រុះហាមឃាត់ប្រជាពលរដ្ឋគ្មានការចាំបាច់ចេញ ចូលឆ្លងខេត្ត នៅចំណុចព្រំប្រទល់ទាំង២ មណ្ឌលគិរី រតនគីរី និងមណ្ឌលគិរី ក្រចេះ មណ្ឌលគិរី : នៅថ្ងៃពុធ​ ១០រោច​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក​ បានអញ្ជេីញអមដំណេីរ​ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅព្រំប្រទល់ខេត្តទាំង២ចំណុចក្នុងភូមិសាស្ត្រស្រុកកោះញែក និង ស្រុកកែវសីមា ។

Read more
ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី KAMEI Haruko នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា

នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ វេលាម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី KAMEI Haruko នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជានិងក្រុមការងារបច្ចេកទេសរបស់គម្រោងដើម្បីពិនិត្យនិងវាយតម្លៃរួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រីនាយិកា និងសមាជិកក្រុមការងារបច្ចេកទេស ដែលបានខិតខំបំពេញ ការងារយ៉ាងស្វិតស្វាញសម្រេចបានលទ្ធផលដែលយើងនឹងពិនិត្យ និងវាយតម្លៃរួមគ្នាក្នុងពេលបន្តិចទៀតនេះ។សកម្មភាពនេះបានបង្ហាញពីការចូលរួមទទួលខុសត្រូវលើការអនុវត្តគម្រោងដែលទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ធានាបាននូវសន្តិសុខស្បៀង បង្កើតឱកាសការងារ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។កិច្ចប្រជុំបានដំណើរការតាមកម្មវិធី ដោយបានលើកយកលទ្ធផលរបស់គម្រោងនីមួយៗនិងបញ្ហាសំខាន់ៗមកពិនិត្យវាយតម្លៃនិងពិភាក្សាផ្តល់ធាតុចូលសំខាន់ៗក្នុងន័យធ្វើយ៉ាងណាឲ្យសកម្មភាពរបស់គម្រោងរក្សាបាននូវនិរន្តរភាព ជោគជ័យ ស្របទៅតាមបរិបទនៃស្ថានភាពបច្ចុប្បន្ន។ លទ្ធផលគម្រោងដែលលើកយកមកបង្ហាញ និងពិភាក្សាមាន ៖ ១- Rice Seed Production and Promotion. ២- Capacity Buildig for Pesticide Residue Analysis in Agricultural

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុ មេធី អភិបាលខេត្តព្រៃវែងប្រធានមន្ទីរសុខាភិបាលនិងកងកម្លាំងទាំង៣បានចុះត្រួតពិនិត្យមើលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ

ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី និងឯកឧត្តម អភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសលោកប្រធានមន្ទីរសុខាភិបាល កងកម្លាំងទាំងបី បានចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន ជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក្នុងស្រុកចំនួន៣គឺ ស្រុកពាមរក៍ ស្រុកកំពង់ត្របែក និងស្រុកកំចាយមារ ដែលជាស្រុកជាប់ព្រំប្រទល់នឹងខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។ សូមជំរាបផងដែរថា យោងតាមចំណាត់ការរបស់បទបញ្ជារាជរដ្ឋាភិបាលកម្ពុជាបន្ទាន់មួយថ្មីៗនេះ ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជនកម្ពុជា កម្លាំងចម្រុះក្នុងមូលដ្ឋានបានចាត់វិធានការណ៍ដោយដាក់ប៉ារ៉ាស់ព្រំប្រទល់រវាងខេត្ត និងខេត្ត មិនអោយធ្វើចរាចរណ៍ឆ្លងកាត់ច្រកជាបណ្តោះអាសន្នគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ មេសា ឆ្នាំ២០២១ នេះ។ អំណោយដែលនាំមកនាពេលនេះ សម្រាប់ស្រុកនីមួយៗរួមមាន: – ថវិកាសម្រាប់ពេទ្យប្រចាំការ យោធា នគរបាល កងរាជអាវុធហត្ថ មន្រ្តីរដ្ឋបាល និងប្រជាការពារ – ទឹកសុទ្ធ មី ម៉ាស់ អាល់កុល ត្រីខ និងទឹកក្រូចfuze ខ្ញុំបាទ សូមយកឱកាសនេះរំលឹកជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកអាហារបំប៉ន ជូនដល់ នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាលើកទី២

ភ្នំពេញ.បន្ទាប់ពីបានធ្វើការចែកជូននូវ ទឹកក្រូចដប និង មី ជាច្រើនពាន់កេស ដល់កម្លាំងក្រោមឱវាទ ជាអំណោយអបអរចូលឆ្នាំថ្មី ម្តងរួចកាលពីថ្មីៗកន្លងមក នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចែកបន្ថែមជាលើកទី២ នូវអាហារបំប៉ន មាន ម្សៅទឹកដោះគោ និងស្ករគ្រាប់ ដែលជាអំណោយរបស់សប្បុរសជន ដល់ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅតាមចំនួនទ័ពដែលខ្លួនគ្របគ្រង់រៀងៗខ្លួន ឲ្យបានគ្រប់ៗគ្នា ដើម្បីជាការបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹង ការហត់នឿយហត់ របស់កងកម្លាំង ដែលកំពុងមមាញឹក ក្នុងការបំពេញបេសកកម្ម ការពារតាមគោលដៅ ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិសេសមមាញឹក ក្នុងការចូលរួមត្រួតពិនិត្យបម្រាមគោចរ ពីម៉ោង០៨.០០យប់ ដល់ម៉ោង ០៥.០០ទៀបភ្លឺ តាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ។ ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្សព្វផ្សាយនូវខ្លឹមសារសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩,

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អញ្ជើញ ទទួលថវិកា ឧបត្ថម្ភពីលោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាក២ដើម្បីជួយឧបត្ថម្ភដល់អ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តកំពង់ចាម

(កំពង់ចាម) នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលថវិកាឧបត្ថមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ ដើម្បីជួយ ឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម និងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ។ ចំពោះទទួលថវិការឧបត្ថមដែលទទួលបានរួមមាន÷ ១-ឯកឧត្តម ជឹម លាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងលោកជំទាវ ថវិកា១.០០០.០០០រៀល។ ២-ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងលោកជំទាវ ថវិកា១.០០០.០០០រៀល។ ៣-លោកជំទាវ ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងស្វាមី ថវិកា១.០០០.០០០រៀល។

Read more
ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលថេបប្លេត ចំនួន ១៤០គ្រឿង ប្រគល់ជូនការងារចុះបញ្ជីឈ្មោះនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

(កំពង់ចាម) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលថេបប្លេត ចំនួន ១៤០គ្រឿង ប្រគល់ជូនការងារចុះបញ្ជីឈ្មោះនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១ ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្របខណ្ឌទូទាំងប្រទេស។ ពិធីប្រគល់ទទួលនេះ ក៏មានវត្តមាន លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម មន្ត្រីសុខាភិបាលជាច្រើនរូបទៀត។ នាឱកាសនោះ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ លើកទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំង សរុប ចំនួន ៤៩.៨៧៦ដូស សម្រាប់ចាក់ជូន ២៤.៩៣៨នាក់។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ

Read more