ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញបាននាំយកនូវអំណោយបន្ថែមដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦០គ្រួសារដែលមានជីវភាពខ្វះខាតនិងកំពុងតែធ្វើចត្តាឡីស័ក ក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក់

នាព្រឹកថ្ងៃអង្គារនេះ រដ្ឋបាលរាជធានីភ្នំពេញបាននាំយកនូវអំណោយបន្ថែមដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦០គ្រួសារដែលមានជីវភាពខ្វះខាតនិងកំពុងតែធ្វើចត្តាឡីស័ក ក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក។ អំណោយបន្ថែមដែលត្រូវទទួលបានក្នុងមួយគ្រួសារនាព្រឹកនេះរួមមាន​ សាច់ជ្រូក២គីឡូ ត្រីខ៦កំប៉ុង ទឹកសុទ្ធ១កេស និងថវិកាចំនួន៣០មុឺនរៀល៕

Read more
ព័ត៌មានជាតិ

ទីបំផុត នាវាចម្បាំងដែលបានលិច នាកំលុងសម័យសង្គ្រាមស៊ីវិល នៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកម្លាំងជំនាញស្រង់មកលើគោក ក្រោយប្រតិបត្តិការរយៈពេល ៦ខែ

(ភ្នំពេញ)៖ ទីបំផុត នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ នាវាចម្បាំងដែលបានលិច នាកំលុងសម័យសង្គ្រាមស៊ីវិល នៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកម្លាំងជំនាញស្រង់មកលើគោក ក្រោយប្រតិបត្តិការរយៈពេល ៦ខ។ បើតាមស្ថានភាពនាវាចម្បាំងលិចក្នុងទន្លេខាងលើនេះ គឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។ ពិធីស្រង់នាវាម៉ារីននេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ហ៉ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា,តំណាងអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។ នាវាម៉ារីនដែលលិចក្នុងកំលុងសង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីទសវត្សឆ្នាំ១៩៧០នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ។ ត្រង់ចំណុចនេះ ធ្វើឱ្យក្រុមការងារជំនាញជួបការលំបាកក្នុងការប្រមូលគ្រាប់យុទ្ធភ័ណ្ឌដែលបានរសាត់រាយប៉ោយ នៅជុំវិញនាវាចម្បាំងជាដើម។ ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ

Read more
ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩ព្រឹក ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនាព្រឹកនេះមានគោលបំណងដើម្បីពិភាក្សាការងារនិងរាយការណ៍ជូនអំពីលទ្ធផលនៃការអនុវត្តគម្រោង។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីតាមរយ:លោកស្រី បានថ្លែងអំណរ គុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង តាមរយ:ទីភ្នាក់ងារ AFD ដែលបានបន្តជួយអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះមានវិស័យកសិកម្មផងដែរ។ ជាក់ស្តែងក្នុងរយៈបីឆ្នាំចុងក្រោយនេះ AFD បាននិងកំពុងចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ក្នុងគម្រោងចំនួន ៥ ដែលមានទឹកប្រាក់សរុបចំនួន ១៤១,៥ លានអ៊ឺរ៉ុ ។ ក្នុងចំណោមគម្រោងទាំងប្រាំ មានគម្រោងចំនួន ៣ ដែលក្រសួងបាននិងកំពុងអនុវត្តគឺ៖ ទី១- ការចម្រុញកំណើនវិស័យកសិកម្មនៅកម្ពុជាដោយចិរភាព (CaPFish

Read more
ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចេញចូលរួមសហការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការបម្រាមគោចរចាប់ពីម៉ោង៨:០០យប់ រហូតដល់ ម៉ោង៥:០០ភ្លឺ ចំនួន៣០គោលដៅ និងល្បាតការពារសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ(video inside)

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចេញចូលរួមសហការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការបម្រាមគោចរចាប់ពីម៉ោង៨:០០យប់ រហូតដល់ ម៉ោង៥:០០ភ្លឺ ចំនួន៣០គោលដៅ និងល្បាតការពារសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទូទាំងភូមិសាស្រ្តរាជធានីភ្នំពេ។

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា បានចាត់តាំងក្រុមការងារមន្ទីរសុខាភិបាលចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ផ្សារ​បឹងកុក​ ខណៈសេវាកម្ម​ អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

ខេត្ដកំពង់ចាម​៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​ចាត់តាំង​ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​ ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ក្នុង​ផ្សារ​បឹងកុក​ ក្រុង​កំពង់ចាម​ ខណៈសេវាកម្ម​ អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ​ ដោយឡែក​រម្មណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងខេត្តកំពង់ចាម​ ត្រូវផ្អាកសកម្មភាព​ ដែល​ជា​ការអនុវត្តនូវវិធានការរដ្ឋបាល​ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។ គួរ​បញ្ជាក់​ថា​ ក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ នាពេល​ឆាប់ៗ​​ខាងមុខនេះ​ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។ ដើម្បីធានាការពារអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា​នូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះវិស័យសង្គមកិច្ច ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ រដ្ឋបាលខេត្ត កំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល២ សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ និងសកម្មភាពអាជីវកម្មពេលរាត្រី

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេះមិនចាក់វ៉ាក់សាំង អាចនឹងបាត់បង់ការងារតែម្តង!

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានថ្លែងតាមរយៈសារពិសេសមួយ ដោយប្រកាសថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានទទួលរបាយការណ៍ថា ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលជាបន្តបន្ទាប់ គឺមានមន្រ្តី២ប្រភេទ គឺទី១ អ្នកដែលចង់ចាក់វ៉ាក់សាំងឱ្យបានលឿន ដើម្បីការពារខ្លួន និងមួយទៀតជាមន្រ្តីដែលគេចវេះមិនចង់ចាក់វ៉ាក់សាំង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឱ្យក្រសួង-ស្ថាប័នទាំងអស់ ពិនិត្យមើលមន្រ្តីក្រោមឱវាទ ព្រមទាំងព្រមានកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទាំងអស់ ទៅចាក់វ៉ាក់សាំងការពារ មេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយប្រសិនបើកងកម្លាំង ប្រដាប់អាវុធណា ឬមន្ត្រីរាជកាណាខ្លាច និងមិនទៅចាក់វ៉ាក់សាំងនោះទេ នឹងមិនត្រូវអនុញ្ញាតឲ្យចូលធ្វើការនោះឡើយ រហូតដល់បានចាក់វ៉ាក់សាំងរួចទើបបានអនុញ្ញាតឲ្យចូល ខណៈមន្រ្តីខ្លះបានព្យាយាមគេចវេះ ពីការចាក់ដោយយកឡេះហេតុផលនេះ ហេតុផលនោះ ជាដើមនោះ៕

Read more
ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៕

Read more