ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រា។ ក្នុងសារសំឡេងដែលត្រូវាបានចែកចាយលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៦ ខែមេសា សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដូច្នេះ «ឥឡូវនេះយើងត្រូវព្យាករណ៍សភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយ យកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន»។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្តថា «ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំនូវក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់»។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ដែរថា សម្រាប់អ្នកព្យាបាលនៅតាមផ្ទះត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យដែលអាចព្យាបាលបាន។ មួយវិញទៀត បើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរៀលដាលទៅក្រុមគ្រួសារ ត្រូវយកទៅមន្ទីរពេទ្យ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន

Read more
ព័ត៌មានជាតិ

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់

ភ្នំពេញ)៖ ព្រឹកថ្ងៃទី0៦ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២១។ ក្នុងពិធីនេះដែរ លោក ឧត្តមសេនីយ៍ឯក អន សុខុន បាននាំយកនូវថវិកា ១០លានរៀល ដែលជាថវិកាផ្ទាល់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់ជូនដល់លោកស្រី ហោ សុភាណារី ភរិយាសព លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី។

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមនិងក្រុមការងារ អញ្ជើញបន្តចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃការបំពេញការងាររបស់មន្ត្រីរាជការនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម និងការិយាល័យប្រជាពលរដ្ឋផងដែរ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អមដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ ជំហាន២ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅសាលាខេត្តកំពង់ចាម។ នៅបន្ទាប់មកឯកឧត្តម អ៊ុន ចាន់ដា អភិបាល រួមនិងក្រុមការងារ អញ្ជើញបន្តចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃការបំពេញការងាររបស់មន្ត្រីរាជការនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម និងការិយាល័យប្រជាពលរដ្ឋផងដែ។ នៅក្នុងដំអញ្ជើញចុះពិនិត្យអំពី វឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលធ្វើឡើងនៅសាលាខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ គឺធ្វើការចាក់ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។ ឯកឧត្ដម អភិបាលខេត្ត បានគូសបញ្ជាក់ថា «ដោយមើលឃើញថា ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ គ្មានដែនកំណត់ ដែលបង្កើតឱ្យមានការផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំ ដូចជាព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ

Read more