ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារៈ​ ស្បៀងអាហារ​ និង​ថវិកា​ ពី​​លោក​ ស៊ុយ​ ភូនាថ​ នាយកក្រុម​ហ៊ុន​ អេស​ ធី​ អេស​ អែតវេីថាយស៉ីង​ ឯ.ក​​​ និង​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ រួមនឹង​អភិបាល​រង​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារៈ​ ស្បៀងអាហារ​ និង​ថវិកា​ ពី​​លោក​ ស៊ុយ​ ភូនាថ​ នាយកក្រុម​ហ៊ុន​ អេស​ ធី​ អេស​ អែតវេីថាយស៉ីង​ ឯ.ក​​​ និង​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចា​ រួមជាមួយ​សប្បុរសជន​នានា​ ដែល​បានចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​​ ​លោក​ ស៊ុយ​ ភូនាថ​ នាយកក្រុម​ហ៊ុន​ អេស​ ធី​ អេស​ អែតវេីថាយស៉ីង​ ឯ.ក​ បាន​ឧបត្ថម្ភ​​ អង្ករ​១តោន​ មីម៉ាម៉ា​២០កេស​ ទឹកបរិសុទ្ធ​២០កេស​ ម៉ាស១ម៉ឺន​ម៉ាស​ និង​ទឹកអាល់កុល​៦០លីត្រ​ .​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ៥០០យួរ​ .​ ធនាគារ​អេស៊ីលីដា​

Read more