ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចេញរួមសហការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការបម្រាមគោចរចាប់ពីម៉ោង៨:០០យប់ រហូតដល់ ម៉ោង៥:០០ភ្លឺ ចំនួន២៦គោលដៅ និងល្បាតការពារសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ (video inside)

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចេញចូលរួមសហការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការបម្រាមគោចរចាប់ពីម៉ោង៨:០០យប់ រហូតដល់ ម៉ោង៥:០០ភ្លឺ ចំនួន២៦គោលដៅ និងល្បាតការពារសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២។

Read more
ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ផ្ញើសារលិខិតជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានគោរពជូនពរ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលនឹងឈានមកដល់ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នាពេលខាងមុខ។ ខាងក្រោមនេះជាសារលិខិតជូនពររបស់ឯកឧត្តម សុខ លូ ៖

Read more
ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មបាន​នាំយកអំណោយ​មួយចំនួនដើម្បីចា​ត់ចែងផ្តល់ជូនប្រ​ជាពលរដ្ឋដែលត្រូវ​ធ្វើចត្តាឡីស័កនៅក្នុង​ស្រុកជើងព្រៃ

ភ្នំពេញ៖ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចាត់ឲ្យឯកឧត្តម តូច ប៊ុន ហ៊ួរ រដ្ឋលេខាធិការ និងសហការី នាំយកអំណោយមួយចំនួន ទៅប្រគល់ជូនលោកអភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ ដើម្បីចាត់ចែងផ្តល់ជូនប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងស្រុកជើងព្រៃ ដែលក្នុងនេះរួមមាន៖ ១- អង្ករចំនួន ២តោន, ២- ម៉ាសចំនួន ៣ម៉ឺនម៉ាស (ជូនរដ្ឋបាលស្រុក១ម៉ឺនម៉ាស និង២ម៉ឺនម៉ាស សម្រាប់១០ឃុំ ក្នុងស្រុកជើងព្រៃ), ៣- អាល់កុលចំនួន ២០០លីត្រ និង ៤- ថវិកាចំនួន៤លានរៀល។

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ ស្តីពីការពង្រឹង និងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

(កំពង់ចាម) នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ ស្តីពីការពង្រឹង និងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ក្នុងខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកនាយក នាយករងរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ នៅក្នុងកិច្ចប្រជុំបន្ទាន់ខាងលើ រដ្ឋបាលខេត្ត បានលើកជារបៀបវារៈធំៗចំនួន៣ រួមមាន÷ ១,កិច្ចប្រជុំ ពិភាក្សា អំពីការបិទការចេញ-ចូល រវាងខេត្តនិងខេត្ត ដោយអង្គប្រជុំបានសម្រេចនៅរក្សាស្ថានភាពដើមដដែល ដោយពុំទាន់ឈានទៅដល់ការបិទនៃការចេញ-ចូល រវាងខេត្ត និងខេត្តឡើយទេ។ ២,កិច្ចប្រជុំ ពិភាក្សា អំពីការបិទបម្រាមគោចរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ ដោយអង្គប្រជុំបានសម្រេចរក្សានូវស្ថានភាពដើមដដែល ដោយរងចាំការជូនដំណឹងរបស់រដ្ឋបាលខេត្តជាក្រោយ។ ៣,ការដាក់ចេញនូវវិធានការ នៃការបិទរមណីយដ្ឋាន និងភោជនីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាបណ្ដោះអាសន្ន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ ចៅ វង្ស វង្សi.k.

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឯកឧត្តម រដ្ឋមន្ត្រី សូមចូលរួមអបអរសាទរ ចំពោះវឌ្ឍភាពនៃការកែសម្រួលប្លង់ និងការសាងសង់មន្ទីរពេទ្យបង្អែក ស្រុកតំបែរ

ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឯកឧត្តម វេង សាខុន សូមចូលរួមអបអរសាទរ ចំពោះវឌ្ឍភាពនៃការកែសម្រួលប្លង់ និងការសាងសង់មន្ទីរពេទ្យបង្អែក ស្រុកតំបរ ដែលបានធ្វើឲ្យសម្រេចធ្វើលើការសាងសង់បានប្រមាណ ៧០% ហើយ ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ សម្រាប់ជួយទ្រទ្រង់ ដល់ការថែទាំសុខមាលភាពរបស់ប្រជាជននៅទីនោះ ដែលបានជួបបញ្ហាប្រឈមខ្វះបន្ទប់សម្រាប់មន្រ្តីពេទ្យបំពេញភារកិច្ច និងពីគ្រោះជម្ងឹក្នុងការព្យាបាល និងបន្ទប់សម្រាកព្យាបាលរបស់អ្នកជម្ងឺ។  

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញ បានផ្ញើលិខិតថ្លែងអំណរគុណជូន លោក ង្វៀង សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ដែលបានសួរសុខទុក្ខ និងផ្តល់ជំនួយថវិកា២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញ បានផ្ញើលិខិតថ្លែងអំណរគុណជូន លោក ង្វៀង សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ដែលបានសួរសុខទុក្ខ និងផ្តល់ជំនួយថវិកា២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១។ ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន ទទួលបាន បញ្ជាក់ថា៖ «ខ្ញុំមានក្តីរំភើបក្នុងចិត្តចំពោះពាក្យពេជន៍ពោរពេញដោយការលើកទឹកចិត្តដល់ខ្ញុំ ក្នុងលិខិតសាកសួរសុខទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១»។ សម្តេចបានបន្ថែមទៀតថា៖ «ការផ្តល់វិភាគទានដ៏សប្បុរសនេះ ក្នុងពេលដែលកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍លើកទី៣ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីស្មារតីជាអ្នកជិតខាងល្អរបស់វៀតណាមចំពោះកម្ពុជា ក្នុងគ្រាលំបាក»។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ង្វៀង សួនហ៊្វុក បានផ្ញើលិខិតមួយ សួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជា ទទួលរងនូវការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានចូលរួមបរិច្ចាគ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីឌ១៩ នៅក្នុងប្រទេសផងដែរ។ សម្តេចតេជោ

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ដឹកនាំកម្លាំង គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះផ្សព្វផ្សាយ សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ

(ភ្នំពេញ) នៅយប់ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ដឹកនាំកម្លាំង គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះផ្សព្វផ្សាយ សេចក្តីសម្រេចរបស់រដ្ឋបារាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ អាស្រ័យហេតុនេះ សូមបងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ នៃ រាជធានីភ្នំពេញ មេត្តាចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយើង 🙏🙏🙏

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍នឲរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមនិងទូរគមនាគមន៍ផ្ញើសារលិខតជូនពរសម្តេចតេជោ!

តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់និងភរិយា សូមគោរពជូនសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៧០ឆ្នាំ ឈានចូល៧១ឆ្នាំ។          

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាមផ្ញើសារលិខិតជូនពរសម្តេចតេជោ!

ក្នុងនាមមន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ និងប្រជាជនក្នុងខេត្តកំពង់ចាម​ ខ្ញុំ​បាទ​ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់​ ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧០ឆ្នាំ​ ឈានចូល៧១ ៧១ឆ្នាំ​។    

Read more
ព័ត៌មានជាតិ

ឯកឧត្តម​ ជា​ សុមេធី អភិបាលខេត្តព្រៃវែងផ្ញើសារលិខិតជូនពរសម្តេចតេជោ

ខ្ញុំបាទ និងភរិយា ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយសិរីមង្គលដ៏ប្រសើរថ្លៃថ្លានៃខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​ ៕

Read more