ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បាននាំយកថវិកា និងគ្រឿងឧបរិភោគ បរិភោគ ប្រគល់ជូនគ្រួសារសពលោកស្រី ញ៉ែប ណារី ដែលទទួលមរណភាពដោយសារ ជំងឺកូវីដ-១៩

(ភ្នំពេញ) អំណោយដ៏ថ្លៃថ្លា រួមមានថវិកា និង គ្រឿងឧបភោគបរិភោគរបស់ សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ា​នី ហ៊ុនសែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសពលោកស្រី ញ៉ែប ណារី ដែលបានទទួលមរណភាពដោយសារ ជំងឺកូវីដ-១៩ ក្នុង​ជន្មាយុ ៦៧ ឆ្នាំ… នៅថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០នាទី នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បាននាំយកថវិកា និងគ្រឿងឧបរិភោគ បរិភោគ ប្រគល់ជូនគ្រួសារសពលោកស្រី ញ៉ែប ណារី ទទួលមរណភាពដោយសារ ជំងឺកូវីដ-១ ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុង​ជន្មាយុ

Read more
ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយសប្បុរសជន ប្រគល់ជូនរដ្ឋបាលស្រុក សម្រាប់ចែកជូនបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះដែលមានជីវភាពខ្វះខាត

ខេត្តកំពង់ធំ) នាព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយសប្បុរសជន ប្រគល់ជូនរដ្ឋបាលស្រុក សម្រាប់ចែកជូនបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះមានជីវភាពខ្វះខា នឹងបន្តដំណើរអញ្ជើញចុះសាកសួរសុខទុក្ខពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេសនិងតាមបណ្ដាខេត្តនានា ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងពិធីជួបសំណេះសំណាលនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការធ្វើចត្តាឡីស័កនេះ មានរយៈពេល ១៤ថ្ងៃ បន្ទាប់ពីពុកម៉ែបងប្អូនបានវិលត្រឡប់មកពីក្រៅប្រទេស និងបណ្ដាខេត្តនានា ក្រោមការតាមដានរបស់អាជ្ញាធរមូលដ្ឋាន ដោយអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ គោរពតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។ ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ សូមផ្អាកនូវការជួបជុំ ការរាំលេងកំសាន្ត ឬទៅតំបន់រមណីយដ្ឋានផ្សេងៗ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត ប្រសិនបើមិនមានការចាំបាច់ទេ សូមបងប្អូននៅផ្ទះ កុំចេញទៅណាអោយសោះ ចៀសវាងនូវការឆ្លងជំងឺ covid-19។  

Read more
ព័ត៌មានជាតិ

អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវព្រមទាំងបុត្រ ដែលបានឧបត្ថម្ភម៉ាសចំនួន ១០០,០០០ម៉ាសជូនដល់រដ្ឋបាលខេត្តព្រៃវែង

(ខេត្តព្រៃវែង)ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវព្រមទាំងបុត្រ ដែលបានឧបត្ថម្ភម៉ាសចំនួន ១០០,០០០ម៉ាសជូនដល់រដ្ឋបាលខេត្តព្រៃវែសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។ នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវព្រមទាំងបុត្រ ដែលបានឧបត្ថម្ភម៉ាសចំនួន ១០០,០០០ម៉ាសនេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមជូនពរដល់អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ព្រមទាំងបុត្រ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។  

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តការងារ ត្រីមាសទី១ តាមរយៈ Video Conference !

នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២១ តាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ផងដែរ។ សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពី មេបញ្ជាការរង ជានាយសេនាធិការ មេបញ្ជាការរង ប្រធានមន្ទីរទទួលជំនាញ។ ក្នុងកិច្ចប្រជុំនេះផងដែរ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានលើកជាពិសេស នូវបញ្ហាជំងឺកូវីដ-១៩ មកពិភាក្សាវាយតម្លៃ និងផ្តាំផ្ញើដាស់តឿនក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់

Read more
ព័ត៌មានជាតិ

មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដោយឥតគិតថ្លៃ

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញសំណេះសំណាល និងពិនិត្យចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ សម្រាប់ក្រុង កំពង់ចាម និងស្រុកកំពង់សៀម ដែលរៀបចំឡើងនៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ គឺធ្វើឡើងទូទាំងប្រទេស នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ព្រមគ្នា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង ដើម្បីចាក់ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្ល៕ ចៅ វង្ស i.k.  

Read more
ព័ត៌មានជាតិ

ចំនួនអ្នកទៅទទួលវាក់សាំងបង្កាជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា ដ៏ច្រើនលើសលប់ បង្កការព្រួយបារម្ភ រហូតមានការអន្តរាគមន៍ ពីអាវុធហត្ថរាជធានីភ្នំពេញ!

ចំនួនអ្នកទៅទទួលវាក់សាំងបង្កាជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា ដ៏ច្រើនលើសលប់ បង្កការព្រួយបារម្ភ រហូតមានការអន្តរាគមន៍ ពីអាវុធហត្ថរាជធានីភ្នំពេញ ដោយមើលឃើញថាមានបងប្អូនប្រជាពលរដ្ឋជាគ្រួសារ សាច់ញាតិ របស់កងទ័ព ដែលបានអញ្ជើញទៅទទួលវាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងច្រើនលើសលប់ នៅមន្ទីរពេទ្យព្រះតុមាលា រហូតធ្វើឲ្យមានការ បាត់បង់សណ្តាប់ធ្នាប់ នូវការអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាលផងនោះ គណៈកម្មាធិការចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យព្រះកេតុមាលា បានស្នើសុំទៅ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមានការអន្តរាគមន៍។ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបទបញ្ជាផ្ទាល់របស់លោកនាយនាយឧត្តមសេនីយ៍ សៅ សុខា ភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញចំនួន១៩នាក់ ចុះអន្តរាគមន៍ រៀបចំសណ្ដាប់ធ្នាប់ ជូនបងប្អូនដែលទៅទទួលវ៉ាក់សាំង ឲ្យបំបែកការប្រមូលផ្តុំ គោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងបានឆ្លៀតឱកាស ធ្វើការចាក់ផ្សាយនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរាដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល តាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ

Read more