ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានរៀបចំពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ(Eli Seeder)ចំនួន១០គ្រឿងជូនដល់សហគមន៍កសិកម្មដែលជាអំណោយរបស់រដ្ធាភិបាលអូស្ដ្រាលី ក្រោមអធិបតីភាព ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន

នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន ១០គ្រឿងជូនដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៉ន សុភី អភិបាលរងនៃគណអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ភ្ញៀវជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន មន្រ្តី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ជាបឋម លោកជំទាវអភិបាលរងខេត្ត មានចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍វិស័យកសិកម្ម នៅទូទាំងខេត្ត

Read more
ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះក្រសួង រកឃើញពលករខ្មែរ ទើបធ្វើដំណើរមកពីប្រទេសថៃចំនួន០៦នាក់ទៀត ឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន០៦នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ហើយមិនមានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ នោះទេ។ សូមជម្រាបថា គិតត្រឹមម៉ោង៧ ៖០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៩៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣៧៦នាក់ និងអ្នកជំងឺ២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Read more